ព័ត៌មានជាតិ

ក្រុមប្រឹក្សា​ខេត្តប៉ៃ​លិន ​បើ​កកិច្ច​ប្រជុំសា​មញ្ញ​លើក​ទី​៥១​ អា​ណត្តិទី​៣ នៅ​សាលប្រ​ជុំធំ​សាលាខេត្ត

ខេត្តប៉ៃលិន៖ នៅសាលប្រជុំធំសា​លាខេត្ត នាព្រឹកថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សា​ខេត្តប៉ៃ​លិន បានបើកកិច្ច ប្រជុំសា​មញ្ញលើកទី៥១ ​អាណត្តិទី៣ របស់​ខ្លួន ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធា​នក្រុមប្រឹក្សាខេត្ត និង លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបា​លនៃគណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មានកា​រចូលរួមពី​សំណាក់ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹ​ក្សាខេត្ត, គណៈអភិបាលខេ​ត្ត លោកលោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និង​អាជ្ញា​ធរក្រុងស្រុក ជាច្រើននាក់ផងដែរ ។

ក្នុងកិច្ចប្រជុំនេះ​មានរបៀប​វារៈដូចជា ៖ ១ពិនិត្យ និងអនុម័​តសេចក្តីព្រាង​កំណត់ហេតុ នៃកិច្ចប្រ​ជុំសាមញ្ញលើក ទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២ពិនិត្យ និងអនុម័​តសេចក្តីព្រាងរ​បាយការណ៍ ស្តីពីការអនុវត្តការ​ងារ ប្រចាំ ខែសីហា ឆ្នាំ២០២​៣ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋ​បាលខេត្តប៉ៃលិន និ​ង ៣បញ្ហាផ្សេងៗ ។

ក្រោយ​ពីបានស្តាប់ការ​លើកឡើងពីរបៀប​វារៈ និងបញ្ហាសំ​ខាន់ៗក្នុងកិច្ចប្រជុំរួចមក លោក​ជំទាវប​ណ្ឌិត បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹ​កដល់អា​ជ្ញាធរមូលដ្ឋាន ក្រុងស្រុក​, ឃុំសង្កាត់ និង​មន្ទីរអង្គភាព​ ជំនាញ​ ពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើ​លឡើង​វិញនូវ​រាល់បញ្ហា​នាពេលក​ន្លងមក មិនត្រូវទុក​ចោល​នោះទេ គឺត្រូវ​ដោះស្រា​យជូន ពល​រដ្ឋឱ្យបាន​ទាន់ពេលវេលា ដោយ​មិនត្រូវរើ​សអើង ប្រកាន់បក្សពួកនិយម និង​គ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវ ខ្ពស់ លើ​តួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិន​អាចដោះ​ស្រាយបានសូ​មប្រញាប់រាយការណ៍ ម​ករដ្ឋបា​លខេត្ត ដើម្បីធ្វើ​ការដោះស្រាយបានទាន់ពេលវេលា ។

លោកជំទាវ​បណ្ឌិតអភិបាល​ខេត្ត បានមានប្រសាសន៍លើកឡើងថា​៖ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែល​ជាបុណ្យប្រ​ពៃណីជាតិខ្មែរ នាពេលខាងមុខនេះ​ សូមអាជ្ញាធរមូលដ្ឋាន និងកង​កម្លាំងគ្រប់ជាន់​ថ្នាក់ ត្រូវពង្រឹង សន្តិសុ​ខ សណ្តាប់ ធ្នាប់ឱ្យបានល្អ ពីព្រោះ​បងប្អូន​ប្រជាពលរ​ដ្ឋយើងមកលេ​ងកំសាន្តច្រើន ដូច្នេះកងកម្លាំងសមត្ថកិច្ច ត្រូវ ឈរ នៅតាមគោល ដៅទីប្រជុំជន ដើម្បីស​ម្រួលចរាច​រណ៍ក្នុងការធ្វើដំ​ណើររបស់​ពលរដ្ឋ កុំឱ្យមា​នការកកស្ទះ និងបន្ត យក ចិត្តទុក​ដាក់លើ បញ្ហាសណ្ដាប់ធ្នាប់ សន្តិសុខសង្គម បញ្ហា​អនាម័យបរិស្ថាន នៅតាមទីវត្តអារ៉ាម និងតាមប​ណ្តាតំបន់ ទេស​ចរណ៍នានា ក្នុងខេត្ត​ផងដែរ ។មាន​ប្រសា​សន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន​ ប្រធានក្រុម​ប្រឹក្សាខេត្តប៉ៃ​លិន បានមា​នប្រសាស​ន៍ កោត​សរសើរដល់ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំ​ទាវបណ្ឌិត ​បាន ស្រីមុំ ជាអភិ​បាលខេត្ត ​បានខិតខំប្រឹងប្រែង ធ្វើ ការដោះ ស្រា​យនូវ រាល់ បញ្ហា នានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូ​វគោល នយោបា​យភូមិ/ឃុំ​មានសុវត្តិភា​ព នៅតាម មូលដ្ឋានប្រក​ប ដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមា​នការរី​កចំរើន​ជា​បន្តបន្ទាប់គួរជាទី​មោទន ​ជាក់ស្តែងការរៀបចំ សោភ័ណ្ឌ ភាព ខេត្តយ៉ាងស្រស់ស្អាត គួរអោយទា​ក់ទាញ ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើច សសើរ មិនដា​ច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ។

នៅក្នុ​ងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍វាយតម្លៃខ្ពស់ទៅ លើ កិច្ច សហ​ប្រតិបត្តិ ការរវាងអាជ្ញាធរគ្រ​ប់លំដាប់ថ្នាក់ មន្ទីរអង្គភា​ពជំនាញជុំវិញខេត្ត និងកងកម្លាំ​ងប្រដាប់អាវុ​ធទាំង ៣ប្រភេទ ដែលកន្លងមក បានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធ​ផលល្អ ហើ​យក៏ជាមោទនភាព ដែលយើង ទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃ​លិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវ សមិទ្ធផ​លថ្មីៗជាច្រើនជូ​នប្រជាពលរដ្ឋនៅ​មូលដ្ឋាន ដូច្នេះយើង​ត្រូវខិត​ខំបន្ថែមទៀត​ ក្នុងន័យបម្រើផលប្រយោជន៍ និង សេ​ចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយក​ចិត្តទុកដាក់ខ្ព​ស់ទៅលើ​ការដោះស្រា​យបញ្ហាប្រឈ​មនានា ក៏ដូចជាបំរើ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមា​នប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button