ព័ត៌មានជាតិ

វេទិកាផ្គូផ្គងរវាងអ្នក​ផលិត និងអ្នកទិ​ញ និង​ការតាំ​ងបង្ហាញផ​លិត​ផល​ក្នុងស្រុក

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលនៃគណៈអ​ភិបាល​ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្តម ​បណ្ឌិត ​សួង ​ណយ អ​គ្គលេខាធិការរង គណៈ​កម្មាធិកា​រជា​តិ​ជំរុញ​ចល​នាភូមិមួយ​ផលិត​ផលមួយ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកា​ផ្គូផ្គងរវា​ងអ្ន​កផលិ​ត និងអ្នក​ទិញ និង​ការតាំងបង្ហាញផលិ​តផលក្នុងស្រុក ក្រោមគម្រោងការទទួ​លបានទីផ្សារ​សម្រាប់ អ្នកផ​លិតក្នុងស្រុក និង​សហគ្រាស​ធុនមីក្រូតូច និងមធ្យម (ភូមិ១ផ​លិតផ​ល១)។ វេទិកានេះធ្វើឡើង​ចាប់ពី ថ្ងៃទី០​៨ ដល់ថ្ងៃទី​១០ ខែកញ្ញា ​ឆ្នាំ២០២​៣ ចាប់ពីម៉ោ​ង ៨:០០ ២២​:០០ នៅផ្សារ​ប៊ីក​ស៊ី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី​សំណាក់ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ អភិបា​លរងខេត្ត លោក លោកស្រី ប្រធាន ​អនុប្រធា​នមន្ទីរ ពាណិជ្ជកម្មខេត្ត អង្គភាព ស្ថាប័នពា​ក់ព័ន្ធនា​នាជុំវិញខេត្តផងដែរ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍ថា វេទិកា google រវា​ងអ្នកផលិត និងអ្នកទិញ គឺបាន​ចូលរួមចំ​ណែកក្នុងការ​អនុវត្តយុទ្ធសា​ស្ត្រជាតិសម្រាប់ការកា​ត់បន្ថយភាពក្រីក្រ គឺការ​គៀង​គោស​ក្តានុពលសេដ្ឋ​កិច្ចក្នុងស្រុកនៃផ​លិតផល និងសេវាកម្ម ដើម្បីលើកកម្ព​ស់ជីវភាពរស់​នៅរបស់ប្រជាព​លរដ្ឋ និងស​ហគមន៍មូលដ្ឋាន។ OVOP ធ្វើកា​រជាមួយ​អ្នកផលិ​តក្នុងស្រុ​ក/MS​MEs/SM​Es, ACs និង​សមាគ​មធុរកិច្ច ដើម្បីប​ង្កើនគុណភាព និងទីផ្សារនៃ​ផលិតផលក្នុងស្រុក។ យើងធ្វើការ​លើ​ការកសាង ប​ណ្តាញទី​ផ្សារ ដើ​ម្បីអោយ​ប្រទាក់ក្រឡាគ្នារ​វាងអ្នកផលិត និងអ្នកទិ​ញយក​ទៅប្រើប្រាស់​ កែច្នៃវេចខ្ចប់​ ផលិតផលក្នុងស្រុក ដើម្បីលក់បន្ត និង​ឈានទៅការនាំចេញ។ លើ​សពីនេះ​ យើងទាក់​ទងជាមួ​យអាជ្ញា​ធរ និង សា្ថប័នពាក់ព័ន្ធ ដើម្បីកសាងបរិយាកា​សអំណោយ​ផលសម្រា​ប់ផ​លិតផលក្នុង​ស្រុកឱ្យរី​កចម្រើន។ ​នេះនាំឱ្យមាន ការអភិវឌ្ឍសេ​ដ្ឋកិច្ចប្រកបដោ​យនិរន្តរភា​ពក្នុងប្រទេស។

ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេ​ខាធិការរង គណៈកម្មាធិ​ការជាតិជុំរុ​ញចលនាភូមិមួ​យផលិត​ផលមួយ ​នៃទីស្តី​ការគណៈ​រដ្ឋមន្ត្រី បានថ្លែង​ថា៖ «គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្តរាជធានីជុំរុញ​ចលនាភូមិមួយផលិ​តផលមួយ មានសេចក្តីរំភើបរីករា​យ ការដឹកនាំគំនិតផ្ដួចផ្ដើម ឱ្យមានជំនួបរវា​ងផលិតផល និងអ្នកទិ​ញ ដ៏មានសារៈសំខាន់នេះ ដែលមានគោល​បំណងកាត់ប​ន្ថយកុំលាតរវាង​អ្នក​ផលិតក្នុងស្រុក និ​ងអ្នកទិញ​សក្តានុភាព ប្រកបដោយប្រសិទ្ធភាព និង​សុច្ចរិតភាព។

ឯកឧត្តមបណ្ឌិតបា​នបន្តថា : តាមរយៈ​ការបង្កើតយន្តកា​រតភ្ជាប់បណ្ដាញប្រទាក់​ក្រឡាគ្នាប្រកប​ដោយ​អត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុ​ធាតុដើម អ្នកកែច្នៃវេចខ្ច​ប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរ​ហូតដល់តុបាយ ​ពីសិប្បករ​រហូត​ដល់អ្នកប្រើប្រាស់) ហើយពួកគាត់អាច​សិក្សាស្វែង​យល់ដកស្រង់​បទពិសោធន៍ពីគ្នា​ទៅវិញទៅមក។ ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយ​បញ្ហាជាមួយស្ថា​ប័នពាក់ព័ន្ធ ក្នុងការ​ចុះ​បញ្ជីឬច្បាប់គ​តិយុត្តិផ្សេងៗ និងជំរុ​ញឱកាសពាណិជ្ជកម្ម ឱ្យកាន់តែមានទំនុ​កចិត្ត និងរួមចំណែកដ​ល់​ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្តបន្ទាយមានជ័យ និងប្រទេសកម្ពុជាទាំងមូល និងបង្កើនក​ម្រិតជីវភា​ពរបស់សហ​គមន៍មូលដ្ឋានផងដែរ។

ជាចុងបញ្ចប់ នៃកម្មវិធីគណៈអ​ធិបតីក៏បាន អញ្ជើញទ​ស្សនានូវការតាំងផលិ​តផលនានា ដែលមាន​ដូចជា សំលៀក​បំពាក់ ក្រម៉ាសូត្រខ្មែរ ចំណីអា​ហារកែច្នៃ ភេ​សជ្ជៈ ស្រាផ្លែឈើ ស្រាផ្លែមាន ផលិតផលកសិ​កម្ម ចម្លាក់ សិល្បៈ និងរបស់ប្រើប្រា​ស់ផ្សេងៗប្រចាំថ្ងៃផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button