នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ ចង.ក ធ្វើអត្តឃាតខ្លួនឯងនៅក្នុងបន្ទប់ជួល ដោយមិនដឹងពីមូលហេតុ
ខេត្តបន្ទាយមានជ័យ៖មិនដឹងជាមានវិបត្តិអ្វីឲ្យពិតប្រាកដនោះទេ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ម្នាក់ ចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ។
លោកវរៈសេនីយ៍ត្រី ប្រិម សុផល នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល បានប្រាប់អ្នកសារព័ត៌មានថា៖ជនរងគ្រោះដែលប្រទៈឃើញចង.ក ធ្វើអត្តឃាតខ្លួនមានឈ្មោះ លី ដារ៉ាវុធ ភេទប្រុស អាយុ៣៩ឆ្នាំមានឋានន្តរស័ក្តវរៈសេនីយ៍ទោ មានតួនាទីជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលស្នាក់នៅបន្ទប់ជួលភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលមានគ្រួសារប្រពន្ធកូនរស់នៅរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា៖នៅពេលជនរងគ្រោះបាត់មុខមិនបានទៅធ្វើការមានការងឿងឆ្ងល់និងសង្ស័យបានទៅបន្ទប់ជួលដែលជនរងគ្រោះស្នាក់នៅឃើញបន្ទប់ចាក់គន្លឹៈក្នុងបានគួសទ្វារមិនបើកបានសម្រេចចិត្តបង្កើតគណៈកម្មការគាស់ទ្វារចូល ក៏ស្រាបតែឃើញជនរងគ្រោះចងក ដោយក្រម៉ាដែលចងជាបចម្រឹងបង្ហួចផ្នែកខាងជើងបែមុខទៅត្បូង។
លោកវរៈសេនីយ៍ត្រី ប្រិម សុផល បានបញ្ជាក់ទៀតថា៖ក្រោយមន្ត្រីជំនាញស្រាយចុះយកសាកសពចុះដើម្បីធ្វើការពិនិត្យនិងកោសលវិច្ឆ័យគឺជនរងគ្រោះពិតបានចងក ធ្វើអត្តឃាតខ្លួនឯងកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ អាចរឿងរ៉ាវផ្លូវចិត្ត ក្រោយពិនិត្យហើយមន្ត្រីជំនាញបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕