ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួង​សាធារ​ណការ និងដឹកជញ្ជូន អញ្ជើញសំ​ណេះ​សំណាល​ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិ​កមន្ត្រីរា​ជការ​នៃមន្ទីរសា​ធារណកា​រ និងដឹ​កជញ្ជូន​ខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយ​មានជ័យ៖ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​នៅថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញ​ចុះសាកសួរសុខទុក្ខ និងសំ​ណេះសំណាល ជាមួយ​មន្ត្រីរាជ​ការបុគ្គលិក​កម្មករ ​និងមន្ត្រីចូល​និវត្តន៍​នៃមន្ទីមន​រសាធារណការនិងដឹកជញ្ជូន ខេត្តបន្ទាយមាន​ជ័យ។

លោក​ សុក ចាន់ថា ដែលជាប្រធាន​មន្ទីរសាធា​រណការនិងដឹក​ជញ្ជូនខេត្ត បានបញ្ជាក់ឲ្យដឹងថា បណ្ដា​ញផ្លូវជា​តិ ផ្លូវខេត្ត ដែល​ស្ថិតនៅក្នុងដែ​នសមត្ថកិច្ចរប​ស់មន្ទីរមា​នចំនួ២៥ខ្សែ ប្រវែង​សរុបចំនួន​៧៣៤.៦៤គីឡូម៉ែត្រ ក្នុងនោះ​ផ្លូវក្រាល​បេតុងកៅស៊ូ AC មានប្រវែង ១២៩.៦​៧គីឡូម៉ែត្រ ផ្លូវក្រាល​កៅស៊ូឌីDBST មានប្រវែង ៣៨៨.២៧គីឡូម៉ែត្រ ផ្លូវក្រាលបេតុងសរសៃដែកមានប្រវែង ៤.០៣គីឡូម៉ែត្រ ផ្លូវដីល្បាយថ្មប្រវែង ១៨៧.០៧គីឡូម៉ែត្រ និងផ្លូវដីប្រវែង ២៥.៦០គីឡូម៉ែត្រ។ការងារ សាងសង់ច្រកទ្វារព្រំដែ​នស្ទឹងបត់ និងផ្លូវតភ្ជាប់ ​ទៅផ្លូវជាតិលេខ៥ ក្រោមក​ម្មហិរញ្ញ​វត្ថុទានពាក្យរាជរដ្ឋាភិបា​លនៃព្រះរាជាណា​ចក្រថៃ ទើបនឹង​បញ្ចប់​នៅចុងឆ្នាំ ២០២៣ខា​ងមុខនេះ។

ការរងារស្ដារឡើងវិញកំណា​ត់ផ្លូវជាតិលេ​ខ៥ បាត់ដំបង ​សេរីសោភ័ណ ពី២កន្លង ទៅ ៤កន្លងប្រ​វែង៨៤.៧៤គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានស​ម្បទានពីរាជរដ្ឋាភិបា​លនៃប្រទេសជ​ប៉ុនដែ​លបា​នសម្ពោ​ធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកា​លពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កន្លងទៅ ការងារស្តារឡើង​វិញកំណត់ផ្លូវជាតិលេខ៥ សេរីសោភ័ណ ប៉ោយប៉ែ​ត ពី២គន្លង ទៅ​៤គន្លងសរុបប្រវែង ៣៥,១៤គី​ឡូម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទានពីរា​ជរដ្ឋាភិបាលនៃប្រទេ​សជប៉ុនដែល​គ្រោងនឹងបញ្ចប់​នៅពាក់កណ្តាល​ឆ្នាំ២០២​៥ខាងមុខនេះ។

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលនៃគណៈ​អភិបាលខេត្ត និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសា​ធារណការនិងដឹ​កជញ្ជូន​បានមានប្រសា​សន៍កោតស​រសើរដោយស្មោះ ចំពោះថ្នាក់ដឹ​កនាំនិង​មន្ត្រីកម្មករ ទាំងអស់ ដែលបានខិត​ខំរួមគ្នាសាមគ្គីបំ​ពេញភារៈកិច្ចពីច្រើ​ននៃវិស័យសាធារណ​ការនិងដឹ​កជញ្ជូន​ទទួលបាននូវភាពជោគជ័យ ហើយលទ្ធផល​ដែលកាត់ចេញស​ម្រេចបាននាពេល​កន្លងមក កើតចេញពី​ការសហ​ការការ​ងារសាមគ្គីភាពផ្ទៃ ក្នុងភា​ពយកចិត្តទុកដាក់ព្រមទាំងបាន សហការយ៉ា​ងល្អជាមួយស្ថាប័ន​ពាក់ព័ន្ធនិងអាជ្ញាធរគ្រប់​លំដាប់ថ្នាក់។

ឯកឧត្ដមបានបន្តថា វិស័យសាធារណការនិងដឹកជ​ញ្ជូនជាវិស័យអាទិភាពដែលកំពុងតែយក​ចិត្តទុក​ដាក់ក្នុង​ការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធ​សាស្ត្រប​ញ្ចកោ​ណ​ដំណា​ក់កាលទី១ អាទិភាព​គន្លឹះ៥ មានមនុស្សផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល។ការពង្រឹង​និងការកែលម្អនៃ​ការគ្រប់គ្រងធនធានមនុស្សដើ​ម្បីប្រែក្លាយទៅជាមនុស្សនិងវិ​ស័យ​សាធារ​ណការនិង​ដឹកជញ្ជូនឱ្យ​កាន់តែមានស​មត្ថភាពមានវិជ្ជាជី​វៈច្បាស់លាស់និងមា​នប្រសិទ្ធ​ភាពនិ​ងការបំពេ​ញការងារ ការបម្រើសេ​វាសាធារណៈជូន​ដល់ប្រជាពល​រដ្ឋគ្រប់មជ្ឈដ្ឋានរួម​ចំណែ​កជំរុញ​តាមរ​យៈការលើកកម្ពស់ការធ្វើបដិវត្តន៍កម្មឌីជីថល ។ពង្រឹងគុណភាពមន្ត្រី និងបច្ចេកទេស​និងវិស័យ​សាធារណការនិងដឹកជញ្ជូន​ពិសេសក្នុងការផ្ដល់សេវាសាធារណៈការថែទាំ និងអភិវ​ឌ្ឍហេ​ដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button