ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ ទៅតុលាការ ពាក់ព័ន្ធករ​ណី​គ្រឿងញៀន និងរំលោ​ភសេ​ពសន្ថវៈ

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអា​វុធហត្ថក្រុង​សិរីសោភ័ណ ដឹកនាំដោយលោក វរសេ​នីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បាន​ឃាត់ខ្លួន​ជនស​ង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់​ដោយខុសច្បា​ប់នូវសារ​ធាតុញៀន នៅ​ចំណុច​បណ្តោ​យផ្លូវ​ជាតិលេខ៥ ស្ថិតនៅភូមិអូរអំ​បិល សង្កាត់អូ​រអំបិល ក្រុង​សិរីសោភ័ណ និងក៏​ជាប់ពា​ក់ព័ន្ធករណី រំលោភ​សេពសន្ថវៈ ដែល​បានប្រព្រឹត្តកាលពីថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ២​០២៣​កន្លងទៅ នៅចំណុច​បន្ទប់ជួល ស្ថិតនៅភូមិ​ភ្នំកន្ទួត សង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ យោងតា​មពាក្យប​ណ្តឹងរបស់​ជនរងគ្រោះ ​ឈ្មោះ​ ប.ប៉.គ ​ភេទស្រី អាយុ១៩ឆ្នាំ ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុង បានឱ្យដឹងថា ជន​សង្ស័យឈ្មោះ ឡុង ហុកហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសូភី សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា កាលថ្ងៃទី​២០ ខែសីហា​ ជនរង​គ្រោះ​បានម​កដាក់​ពាក្យប​ណ្តឹង ប្ដឹ​ងចោទ​ប្រកាន់​ទៅលើ​ជ​នសង្ស័យ​ឈ្មោះ ឡុង ​ហុកហេ​ង ដែល​បា​នចា​ប់រំ​លោ​ភ​សេ​ពន្ថវៈ​លើ​ខ្លួន ។ ក្រោយ​ពីទទួល​បានពាក្យបណ្តឹង​របស់ជ​នរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាន​ចុះប្រ​តិបត្តិការ និង​ស្រាវជ្រាវ តែជនសង្ស័យ​បាន​ដឹងខ្លួន​មុន ក៏បា​នគេចខ្លួន។

លោកបន្តទៀតថា រហូតដ​ល់ថ្ងៃទី១៤ ខែកញ្ញា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហ​ការជាមួយ​កម្លាំងអ​ធិការក្រុង ចុះត្រួតពិ​និត្យអាវុធ​ជាតិផ្ទុះ និងបង្ក្រាប​រាល់​បទល្មើស​ដែល​កើតមាន នៅចំណុចតាម​បណ្តោយផ្លូវ​ជាតិលេខ៥ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រហូតដល់វេលាម៉ោង០​៣និង៣៥​នាទី ទាបភ្លឺ ថ្ងៃទី​១៥ ខែកញ្ញា ក៏ប្រទះ​ឃើញ​ជនសង្ស័យ ដែលជា​សមាជិក​ក្នុងក្រុម​ SDO(សម្ដេចឪ) ក្រុមRT(សៀមរាប) និងក្រុ​មKRK (ការ៉េ​មកី) ​កម្លាំង​មូលដ្ឋានកងរា​ជអាវុធ​ហត្ថក្រុងសិរី​សោភ័ណ ក៏បាន​ធ្វើតេស្តរកសា​រធាតុញៀន លើ​ជន​សង្ស័យ ឃើញ​ថា មានលទ្ធផលវិជ្ជមាន ក៏បាន​ធ្វើការឃាត់ខ្លួន​នាំទៅកាន់មូលដ្ឋាន​កងរាជអាវុធហត្ថក្រុង ដើម្បីធ្វើកា​រសាកសួរ។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បា​នសារភាពថា រូបខ្លួន​ពិតជាបានប្រើប្រាស់សារធាតុញៀន និងបានធ្វើស​កម្មភាពចាប់រំលោភជ​នរងគ្រោះពិតប្រាកដ​មែន។ ហើយជនសង្ស័យក៏​បានឆ្លើយ​សារភាពប​ន្ថែមទៀ​តថា កា​លពីយ​ប់ថ្ងៃទី២៤ ខែសីហា កន្លងទៅ ក្រុមរបស់ខ្លួន បានធ្វើ​សកម្មភាពវ៉ៃទៅ​លើក្រុមម្ខាងទៀត នៅចំ​ណុចកា​រ៉ាស់សាំង PTT ស្ថិត​នៅភូមិតា​រាងបាល់ ​សង្កាត់កំពង់ស្វាយ ​ក្រុងសិរីសោភ័ណផ​ងដែរ។ ដោ​យផ្អែកលើចម្លើយសារភាព ជនសង្ស័យ​ត្រូវបាន​កម្លាំងមូ​លដ្ឋានកង​រាជអាវុធហត្ថក្រុង បញ្ជូន​មកកាន់ប​ញ្ជាការដ្ឋា​នកងរាជអាវុ​ធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ​ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានក​ម្លាំងមន្ទីរយុត្តិធម៌ កងរាជអា​វុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត ហើយ នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button