ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងថ្នាក់ដឹក​នាំ មន្រ្តីរា​ជការ ក្រ​សួងរៀបចំដែនដី ប្រារព្ធពិធី​អបអ​រសាទរការដាក់ប​ញ្ចូល «រមណីយ​ដ្ឋានប្រាសា​ទកោះ​កេរ» ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រ​សួងរៀប​ចំដែនដី នគរូបនីយ​កម្ម និងសំ​ណង់ ព្រមទាំ​ងថ្នា​ក់ដឹកនាំ​ និងមន្រ្តីរាជការ ក្រសួង​រៀបចំដែ​នដីទាំងអស់ បានប្រារព្ធពិធីអបអរ​សាទរចំ​ពោះកា​រចុះបញ្ជី​ «រមណី​យដ្ឋានប្រាសា​ទកោះកេរ» របស់​ខ្មែរ ជាសម្បត្តិបេ​តិកភណ្ឌពិ​ភពលោក។

តាមការ​អំពា​វនាវរបស់​ សម្ដេចធិប​តី ហ៊ុន ​ម៉ាណែត ​នៅម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០​២៣នេះ នៅគ្រប់​ស្ថាប័នថ្នាក់ជាតិ ​និងថ្នាក់ក្រោមជា​តិគ្រប់រា​ជធានីខេត្ត ក្រុងស្រុកខណ្ឌ និងគ្រប់​ឃុំសង្កាត់ ក៏ដូចជាទី​វត្តអារាម ជ​នរួមជាតិ​កម្ពុជា បា​នរួមគ្នាវា​យគង ទូង​ស្គរ ទះប៉ោត និង​គោះត្រដោ​កយ៉ាងខ្ញៀវខ្ញារ ដើម្បីអបអ​រសាទ​រព្រឹត្តិកា​រណ៍ប្រវត្តិសាស្ត្រដែល «រមណីយ​ដ្ឋានប្រា​សាទ​កោះកេរ» ត្រូវបា​នចុះក្នុងបញ្ជីបេ​តិកភណ្ឌពិភពលោក។

គួរប​ញ្ជាក់ថា រមណី​យដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីស​ម្បត្តិបេតិកភណ្ឌពិភពលោ​កជាផ្លូ​វកា​ររបស់អង្គកា​រយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេស​អារ៉ាប៊ី​សាអូឌីត។ដោយបូករួម​ទាំងរម​ណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់​បេតិកភណ្ឌពិភព​លោកចំនួន៤ហើយ ក្នុងនោះរួម​មាន៖ តំបន់អង្គរ ត្រូ​វបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិ​កតា, ប្រាសាទព្រះវិ​ហារ ចុះបញ្ជីឆ្នាំ​២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅ​ឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button