ព័ត៌មានជាតិ
ជយោ! ជយោ! ជយោ! អបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ!!
ខេត្តបន្ទាយមានជ័យ៖ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ អបអរសាទរ «រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ» ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO កាលពី ថ្ងៃទី១៧ ខែកញ្ញា ២០២៣ ។
ការប្រារព្ធពិធីមហាព្រឹត្តិការណ៍យ៉ាងឱឡារិកនៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ ៥១ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
គួររម្លឹកផងដែរថា ប្រាសាទបុរាណកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ៕