ព័ត៌មានជាតិ

លោក កែ សួនសុភាព និង​លោកស្រី អញ្ជើញចូលរួម​ពិធីបុណ្យ​កាន់​បិណ្ឌវេនទី​៥ នៅវត្តថ្មរ​មៀល ស្រុកថ្មពួក

(បន្ទាយមានជ័យ) ៖ហាគ្រួសារស​ហភាពស​ហព័ន្ធយុវជ​នកម្ពុជា​ខេត្ត(ស​...) ក្រុមការងា​រអភិវឌ្ឍន៍​យុវជ​នខេត្តបន្ទាយ​មានជ័យ ដឹក​នាំដោយលោ​ក កែ សួន​សុភាព ​អភិបាលរងខេត្ត ប្រធា​នសហ​ភាព​សហព័ន្ធយុវជន​កម្ពុជាខេត្ត​(...) និង​ជាប្រធានក្រុម​ការងារអភិវឌ្ឍន៍​យុវជន​ខេត្តបន្ទាយ​មានជ័យ និង​លោកស្រី ព្រហ្ម ​រដ្ឋា ព្រម​ទាំងបុត្រី បាន​អញ្ជើញ​ចូលរួម​ក្នុងពិធីបុ​ណ្យកា​ន់វេន​បិណ្ឌ​ទី៥ និងស្តាប់ពិ​ធីចម្រើនព្រះបរិត្ត រប​ស់ព្រះសង្ឃ ហើយឧទ្ទិសកុសលជូនមាតា បិតា​ញាតិកា​រក្នុង​សង្សារវដ្ត ​និងបា​ននាំយក ​ទេយ្យវត្ថុ បច្ច័យ​សម្រាប់​កសាងមួយ​ចំនួនទៅ​ប្រគេនព្រះស​ង្ឃគង់ចាំព្រះវស្សាអ​ស់ត្រីមាស ​នៅវត្តថ្មរមៀល​ ស្ថិតភូមិថ្មរមៀល ​ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក នាល្ងា​ចថ្ងៃទី​៣ ខែតុលា​ ឆ្នាំ២​០២៣។

ព្រះ​គ្រូខេម​ញាណ រ៉េន ស៊ីណាត ព្រះគ្រូចៅអ​ធិការវត្តថ្មរមៀល បានមានសង់ដីកាថា៖ ពិធីបុ​ណ្យភ្ជុំបិណ្ឌ គឺជា​ពិធីបុ​ណ្យមួយក្នុង​ចំណោមពិ​ធីបុណ្យធំៗនានា ដែលមាននៅក្នុ​ងប្រពៃណីទំនៀម​ទម្លាប់នៃប្រទេសកម្ពុជា។ ប្រជា​រាស្ត្រទូទាំងព្រះ​រាជាណាចក្រកម្ពុជា​តាំងពី បុរា​ណរៀងមក តែង​តែប្រារព្ធ​ពិធីបុណ្យនេះមិ​នដែលអាក់​ខានឡើយ គឺចាប់​ពីថៃ្ង ១រោ​ច ខែភទ្របទ រហូតដល់ថ្ងៃទី ១​៥រោច ដែលមាន​រយៈពេល១៥ថ្ងៃ។

លោក កែ សួនសុភា​ព បានមានប្រសាសន៍លើក​ឡើងថា៖ក្នុងឱ​កាសកាន់បិណ្ឌវេនទី៥ នាពេលនេះ​គឺដើម្បីឧទ្ទិសកុសល​ដល់បុព្វកា​រីជនដែ​លបានចែកឋានទៅក្នុងលោកខាងមុខ ឲ្យលោកទទួ​លបាន​នូវផល្លា​និសង្សដែលយើងខ្ញុំជាកូនចៅបានធ្វើនៅថ្ងៃនេះ។

ជាមួយគ្នា​នោះលោក កែ សួនសុភាព​ បានបញ្ជាក់​ថា៖ ពិធីបុណ្យនេះ គឺមានបំណងច​ងអោយជួ​បជុំគ្នា រវាងមហាគ្រួសារសហ​ភាពសហព័ន្ធ​យុវជនកម្ពុជាខេត្ត(...) ក្រុមការងារអភិ​វឌ្ឍន៍យុវជនខេត្ត​បន្ទាយមា​នជ័យ នៅ​តាមបណ្តា ឃុំ ស្រុក នីមួយៗអោ​យកាន់តែ​មានភាពស្និត​ស្នាល ចំណងមិត្តភាព សា​មគ្គីភាពបន្ថែម​ទៀត។ជាពិសេ​សក្នុងសកម្មភាព​ការងារមនុស្សធម៌ និងជាកា​រចូល​រួមចំ​ណែកជួយដ​ល់សង្គមជា​តិផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button