ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកាន់បិណ្ឌ៩ នៅវត្ត សន្ធរង្សី (វត្តអន្លង់សំឡី) ស្រុកស្ទឹងត្រង់ និងវត្តជ័យគីរី (ភ្នំហាន់ជ័យ) ស្រុកកំពង់សៀម

ខេត្តកំពង់ចាម: នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នេះ ត្រូវនឹងថ្ងៃអាទិត្យ ៨រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ទៅតាមប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពង់ចាម ព្រមទាំងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត អញ្ជេីញចូលរួមកាន់បិណ្ឌ  វេនទី៩  នៅវត្ត សន្ធរង្សី (វត្តអន្លង់សំឡី) ស្រុកស្ទឹងត្រង់ និងវត្តជ័យគីរី (ភ្នំហាន់ជ័យ) ស្រុកកំពង់សៀម ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ ដោយសទ្ធាជ្រះថ្លាបំផុត។

ឯកឧត្តម អភិបាលខេត្ត ក៏បានមានមតិ សំណេះសំណាល ទៅកាន់លោកតា លោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទ ដែលអញ្ជើញក្នុងពិធីនោះប្រកបដោយភាព ស្និតស្នាល និងកក់ក្តៅបំផុត ស្ថិតក្រោមម្លប់សុខសន្តិភាព ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button