ដងស្ទឹងសិរីសោភ័ណទឹកបានហក់ឡើងខ្លាំង បណ្តាលប៉ៈពាល់លិចលងផ្ទៈសំបែងប្រជាពលរដ្ឋ ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព ៣០គ្រួសារ
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋ ៣០គ្រួសារ នៅសង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ខណ:ដងស្ទឹងសិរីសោភ័ណទឹកបានហក់ឡើងខ្លាំង ធ្វើឲ្យប៉ះពាល់លិចលុងផ្ទៈសំបែង។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖នៅដងស្ទឹងសិរីសោភ័ណកម្រិតទឹកកន្លៈម៉ែត្រត្រូវបានប្រកាសអាសន្ន តែពេលនេះបានរងផលប៉ៈពាលដោយទឹកជំនន់លិចលង់ផ្ទៈសំបែងប្រជាពលរដ្ឋ ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពប្រមាណជាង៣០គ្រួសារ នៅចំណតរថយន្តក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖ប្រជាពលរដ្ឋរងផលប៉ៈពាល់មានចំនួន២ភូមិមានភូមិព្រៃឫស្សី និងភូមិបី សង្កាត់ព្រៈពន្លា ដែលប្រជាពលរដ្ឋរងផលប៉ៈពាល់ដោយទឹកជំនន់បណ្តាលលិចលុង ត្រូវជម្លៀសជាបណ្តើរៗដែលបងប្អូនស្ម័ក្រអោយកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានចុះជួយអន្តរាគមន៍យកឡើងគោក និងរកទីទួលសុវត្ថិភាព។
លោក ស្រេង សុផល បានបញ្ជាក់ថា៖ប្រជាពលរដ្ឋដែលរងផលប៉ៈពាល់ដោយទឹកជំនន់មានរយៈពេល២ទៅ៣ថ្ងៃហើយដែលស្ថានភាពទឹកស្ទឹងសិរីសោភ័ណបានហក់ឡើងខ្លាំងដែលប៉ៈពាល់ដល់បងប្អូនប្រជាពលរដ្ឋលិចលង់ផ្ទៈសំបែងនៅខាងលិចដងស្ទឹងជម្រៅទឹកជិត២ម៉ែត្រដែលលិចលង់ផ្ទៈសំបែងដែលប្រជាពលរដ្ឋមិនអាចរស់នៅបានជម្លៀសជាបណ្តើៗរកទីទួលសុវត្ថិភាព។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា៖នៅស្រុកមង្គលបូរីរហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះប៉ៈពាល់ដោយទឹកជំនន់មានចំនួន៤១ភូមិស្មើ១,២៥៩គ្រួសារមនុស្សរាយចំនួន៥,៥៣៨នាក់ស្រី២,៨២៨នាក់ជម្លៀសរកទីទួលសុវត្ថិភាព១២គ្រួសារទឹកលិចស្រូវចំនួន១,៧៩៣ហិកតា លិចផ្លូវ២២ខ្សែស្មើ២៩,៣០០ម៉ែត្រ៕