ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់របស់តុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ)៖កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ស្រី សារ៉ុម ប្រធានការិយាល័យ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខៈ ១៤ ព្រទ ចុះថ្ងៃទី០៣ ០២.២០២២ ដោយលោក ព្រុំ ម៉ូនីន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនជនសង្ស័យឈ្មោះ ធឿង ប៊ុនធាន (ប៊ុនធៀន) ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅបន្ទប់ស្នាក់នៅ ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ក្នុងប្រតិបត្តិការណ៍បង្ក្រាបនោះកម្លាំងបានឆែកឆេរ បន្ទប់ស្នាក់នៅរបស់ជនសង្ស័យ បានរកឃើញវត្តុតាងរួមមាន៖ ១–ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១
២–ម្សៅក្រាមសថ្លា ចំនួន១០ថង់
៣– សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
៤– កូនជញ្ជីងចំនួន១ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីឃាត់ខ្លួន នគរបាលជំនាញប្រឆាំងគ្រឿងញៀនបាននាំជនសង្ស័យមកការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ ដើម្បីបន្តរកមុខសញ្ញាពាក់ព័ន្ធតាមឃាត់ខ្លួន ដើម្បីចាត់ការនីតិវិធីច្បាប់ រួចបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់៕