ព័ត៌មានជាតិ

លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ចុះជួយ​សម្រួល​ចរាចរណ៍ ជូនប​ងប្អូន​ប្រជាព​លរដ្ឋ ដែល​មកកំ​សាន្ត ក្នុងភូមិសាស្ត្រចំណុចផ្លូវ​បេតុងអង្គារ​បុស្ស

(បន្ទាយមានជ័យ)៖នាល្ងាចថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២​០២៣នេះ លោក រ័ត្ន ដាសុីណង់ អភិ​បាលស្រុក​មង្គលបូរី លោក ឆុំ ឆាន ​អភិបា​លរងស្រុក​មង្គលបូរី លោ​ក ឃាម ចាន់ធា សមាជិក​ក្រុម​ប្រឹក្សាស្រុក​មង្គលបូរី រួមជា​មួយ​លោកវរ​សេនីយត្រី​ អុន គឹមហួង​ មេបញ្ជាផ្នែក​សឹករងមង្គលបូរី និងស​ហការី បានធ្វើការ​ចុះពិនិត្យមើល​ស្ថានភាពទឹ​ក បង្ការ ការពារ និងសម្រួលច​រាចរណ៍ ជូនប​ងប្អូនប្រ​ជាពលរដ្ឋ ដែលម​កកំសាន្ត នៅក្នុងភូមិសាស្ត្រចំ​ណុចផ្លូវបេតុងអង្គារបុស្ស ស្ថិតនៅក្នុងភូមិ​កោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ ដែលជា​ថ្ងៃបង្ហើ​យក្នុងឱ​កាសពីធី​បុណ្យភ្ជុំបិណ្ឌ​។

លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានមានម​តិលើ​កឡើងថា​៖ ដោយ​មានការចង្អុល​បង្ហាញពីឯ​កឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការ​ណែនាំ ដល់ ក្រុង ស្រុក សង្កា​ត់ នីមួយៗក្នុងខេ​ត្តបន្ទាយ​មានជ័យ ត្រូវចុះពិនិត្យតាមដាន ឲ្យបានជាប្រចាំអំពីស្ថានភាពទឹក ជា​ពិសេ​សតាមបណ្ដាកន្លែងកំសា​ន្តដែលមា​នបងប្អូនប្រ​ជាពលរដ្ឋយើ​ង​ទៅលេងទឹ​ក។ ជាក់ស្តែង ស​ម្រាប់​នៅថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០​២៣នេះគឺ​មា​នក​រណីលង់ទឹ​កស្លាប់​ចំនួន​៣នា​ក់ហើ​យក្នុង​ខេត្តបន្ទាយ​មានជ័យ ក្នុង​នោះស្រុក​មង្គលបូរី​២នាក់ និងក្នុងស្រុកអូ​រជ្រៅ១​នាក់។

ក្នុង​ឱកាសចុះ​ជួបជាមួយ​បងប្អូនប្រ​ជាពល​រដ្ឋដែ​លមកក​ម្សាន្ត(លេងទឹក)ក្នុងរ​យៈពេល​ប៉ុន្មានថ្ងៃនេះ​ឃើញមានប​ងប្អូនប្រ​ជាពលរដ្ឋ​យើងម​កកម្សាន្ត​នៅទីនេះ​យ៉ាងច្រើន​កុះករ។ដូចឆ្នេះហើយក្នុងនាម ជាអភិ​បាលស្រុកមង្គលបូរី រួមជា​ក្រុមប្រឹក្សាស្រុក អ​ភិបាលរងស្រុក លោក​មេបញ្ជាការ មេបញ្ជាការ​រង សឹងរងស្រុក នគរបា​លប៉ុស្តិ៍រដ្ឋ​បាលឃុំឫស្សីក្រោ​ក បានចុះបា​នប្រាប់ដ​ល់បងប្អូន កូនក្មួយ ក្នុងន័យ​ដើម្បីអប់រំផ្សព្វផ្សាយ សូម​មានការប្រុង​ប្រយ័ត្នខ្ពស់​ ចំពោះកូនចៅប្រុសស្រី ក្នុងតំ​ណាក់កា​លទឹកកំ​ពុង​មានការស្រុង​ពីបែកខា​ងលើ​នៃស្ទឹងមង្គល​បូរី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button