ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង​ ឆេះ​ផ្ទះ​ប្រ​ព​លរ​ដ្ឋធ្វើអំ​ពី​​ឈើដំ​បូ​ល​ស័ង្ក​សី ​អ​ស់​១ខ្នងទាំង​ស្រុង នៅស្រុកស្វា​យ​ចេក ខណៈម្ចាស់​បិទទ្វា​ទៅធ្វើស្រែ​ចំការ

ខេត្តបន្ទាយមានជ័យ៖​ផ្ទះ​ប្រ​ពលរ​ដ្ឋ ​១ខ្នង ធ្វើអំ​ពី​​ឈើ ដំ​បូ​ល​ស័ង្ក​សី ត្រូវអ​គ្គីភ័​យ​ឆាប​ឆេះអ​ស់​ទាំង​ស្រុង​ នាព្រឹក​ថ្ងៃទី​២៤ ខែតុលា​ ឆ្នាំ២០២​៣ ស្ថិតនៅភូ​មិប្រីយ៍ ឃុំទ្រាស ​ស្រុកស្វា​យចេក ខេត្តបន្ទាយ​មានជ័យ​។ក្រោយ​ពីទទួល​បានព័ត៌​មាននេះភ្លាម ​កម្លាំងនគរ​បាល​ដឹកនាំ​ដោយ​លោកវរសេនី​យ៍ឯក ជា ស្លូញ អធិ​ការនៃអ​ធិការដ្ឋាន​នគរបា​ល​ស្រុកស្វា​យចេក​ បាន​នាំ​យក​រ​ថយន្តព​ន្លត់អ​គ្គីភ័យចុះ​ជួយអន្ត​រាគមន៍រ​ហូតគ្រប់គ្រង​ស្ថានភា​ព​បាន រលត់អ​ស់មួយ​រយភា​គរយ​ មិនប​ណ្តាល​ឲ្យរា​លដាល​ដល់​ផ្ទះអ្នក​ដ៏ទៃ និ​ងមិ​នមា​នមនុស្ស​រងគ្រោះ​ថ្នាក់​ឡើយ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះដោយសារអគ្គភ័យ​ឆាបឆេះនេះមានឈ្មោះ ខែត ឈួត អាយុ ៥៨ឆ្នាំ ប្រពន្ធឈ្មោះ ម៉ាំង អ៊ូ អាយុ៥៧ឆ្នាំ ។ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះមានទំហំ 15mx10m ធ្វើ​ធ្វើអំពី​ឈើ ដំបូល​ស័ង្កសី​ ឆេះទាំ​ងស្រុង។ ក្រៅពីនេះ​ថវិកា ១០០០០បាត (មួយ​ម៉ឺ​នបាត) និង​សំភារ: ​ដំណេក ​និង​សៀវភៅគ្រួសារ​ សំបុត្រកំ​ណើត អត្តសញ្ញាណ​ប័ណ្ណ ប្លង់ដី​ផងដែរ។

សមត្ថកិច្ចបញ្ជា​ក់ថា មូលហេ​តុនៃការ​ឆាបឆេះ​នេះ គឺប​ណ្តាល​មក​ពីទុស្សេឆ្លង​ចរន្តអគ្គី​សនី ​ហើយ​ពេ​ល​ឆាប​ឆេះម្ចាស់​មិន​បាន​នៅ​ផ្ទះនោះ​ទេ ដោ​យរវ​ល់ទៅធ្វើស្រែ​ចំការ​ទំហំនៃ​ការខូច​ខាតក្នុង​គ្រោះអគ្គីភ័​យនេះ ​សរុបអ​ស់ប្រមាណ​ជា​ង៤០លា​នរៀ​ល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button