ព័ត៌មានជាតិ

ខូចចិត្ត ព្រោះជំពាក់លុយ​គេ គិតខ្លីចង.ក ធ្វើអត្តឃាតខ្លួនឯង

ខេត្តបន្ទាយមានជ័យ៖ព្រោះតែជំ​ពាក់បំណុលគេច្រើពេក គ្មានដំណោះស្រាយបានធ្វើ​ឲ្យស្ត្រី​វ័យ​៦៨ឆ្នាំ​ម្នាក់ គិតខ្លីសម្រេចចិត្តចង.ក ធ្វើអត្តឃាតខ្លួន​ឯង នឹងខ្សែអង្រឹ​ងភ្ជាប់ផ្ទូងដំបូលប​ង្គន់ បង្កកា​រភ្ញាក់ផ្អើល កាលពីវេ​លាម៉ោង១០និង៥០នាទី ​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិត​ក្នុង​នៅភូមិបង់​បត់​លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

 

សមត្ថកិច្ចបាន​ឲ្យដឹង​ថា នៅវេលាខាងលើ​មានប្រជាពលរដ្ឋឈ្មោះសុខ ផាន អាយុ៦​៦ឆ្នាំ ត្រូវជាប្តី​របស់សព​ឈ្មោះ ឡោន ណូន អាយុ ៦៨ឆ្នាំ​ បានរាយ​ការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាល​បត់ត្រង់ថា «កូន​ស្រីគា​ត់​ឈ្មោះ សុខ ភា​ អាយុ ៣៨ឆ្នាំ បានមកហៅ​នៅកន្លែងធ្វើការ​សំណ​ង់ ចំងាយពីផ្ទះ​១០០​ម៉ែត្រថា បា​ត់ម៉ែមិន​ឃើញនៅផ្ទះទេ ពេល​នោះ​ខ្លួនបានជិះម៉ូតូ​មកផ្ទះវិញ ដើររ​កប្រពន្ធ​ ស្រាប់តែ​ឃើ​ញ​បន្ទប់ទឹ​កបិទ​ទ្វារ ក៏ស្រែ​កហៅប្រពន្ធ តែមិន​លឺឆ្លើយតប ក៏គា​ស់ទ្វារចូល ក៏​ស្រាប់តែ​ឃើញ​ប្រពន្ធខ្លួន​ចង.ក នឹងខ្សែអង្រឹងភ្ជាប់ផ្ទូ​ងដំបូលបង្គន់​សម្លាប់ខ្លួនស្លាប់បា​ត់ហើយ»

តាមការបំភ្លឺរប​ស់ឈ្មោះ សុខ ផាន ត្រូវជាប្ដីរបស់សា​កសព បាន​ឲ្យដឹងដែរថា ប្រពន្ធរបស់ខ្លួន​កើតទុក្ខ ខូចចិត្តនិងជំ​ពាក់លុយគេច្រើន ទើបគិតខ្លីបែបនេះ។

 

ក្រោយពីទទួលបានព័ត៌មា​ននេះភ្លាម កម្លាំងប៉ុស្តិ៍បានចុះពិនិត្យ ឃើញ​ថា ផ្នែកអាវៈ​យវៈ ផ្នែកក្បាល និងផ្នែក​ដងខ្លួនពុំមា​នស្លាកស្នាមអ្វីជាអំពើ​ទារុណកម្ម និងឃាតកម្មឡើយ (មាន​តែស្នាម​ខ្សែរឹត​ចំ​ណុច​ក)តែប៉ុណ្ណោះ។ដោយផ្អែកទៅតាមការស្រាវជ្រាវជុំវិញ​កន្លែងកើតហេតុ ជំនាញ​កោស​ល្យវិច្ច័​យស្រុក លោកមេ​ប៉ុស្តិ៍ លោកគ្រូពេទ្យឃុំ លោកមេភូមិ និងក្រុមគ្រួសា​រសព ពិនិត្យឃើញថា សព​ឈ្មោះ ឡោន ណូន ពិតជាបានធ្វើអត្តឃាតសម្លាប់​ខ្លួនឯងពិតប្រាកដមែន។ រួចប្រគល់​សាកសព​ឱ្យក្រុមគ្រួសា​រយកទៅធ្វើបុណ្យ នៅផ្ទះតាមប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button