រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញចុះសួរសុខទុក និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់ចំនួន២០០គ្រួសារ នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់ចំនួន២០០គ្រួសារនៅក្រុងសិរីសោភ័ណ បានទទួលអំណោយពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២៣។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍រាយការណ៍ថា នៅក្នុងខេត្តបន្ទាយមានជ័យ មាន២ស្រុក/ក្រុងមាន១.ស្រុកមង្គលបូរីរងគ្រោះដោយទឹកជំនន់មានប៉ៈពាល់ចំនួន៤,០៧១គ្រួសារស្មើមនុស្សរាយ១៧,៥០៨នាក់ជម្លៀសដាកទីទួលសុវត្ថភាព១៤១គ្រួសារ ស្មើ៥៥៥នាក់ ប៉ៈពាល់ស្រូវ៣,៤១៣ហិកតា ទឹកលិចផ្លូវ និងច្រុះដាច់១០៨ខ្សែប្រវែង៨១,២៣៥ម៉ែត្រ។ក្រុងសិរីសោភ័ណរងគ្រោះដោយទឹកជំនន់មានប៉ៈពាល់ចំនួន១,០១០គ្រួសារ ស្មើមនុស្សរាយ៤,១០៧នាក់ជម្លៀសដាកទីទួលសុវត្ថិភាព៩១គ្រួសារ ស្មើ៤១៦នាក់ប៉ៈពាល់ស្រូវ៤៤១ហិកតា ទឹកលិចផ្លូវនិងច្រុះដាច់៦៦ខ្សែប្រវែង៣៣,៦១៩ម៉ែត្រ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា៖ជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យនៅពេលនេះ បាននាំយកអំណោយចែកជូនចំនួន២០០គ្រួសារមានក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរីក្នុង១គ្រួសារទទួលបាន អង្ក១ចំនួន២០គីឡូក្រាម ទឹកស៊ីអុី១យួរ ទឹកត្រី១យួរ ត្រីខ១០កំប៉ុង និងថវិការចំនួន៥ម៉ឺនរៀលផងដែរ៕