ព័ត៌មានជាតិ

សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារមន្ទីរពេទ្យ ២កន្លែង នៅខេត្តបន្ទាយមានជ័យ ដែលកសាងសរុបថវិការអស់ជាង៧៥ម៉ឺនដុល្លាសហរដ្ឋអាមេរិក ជាអំណោយសប្បុរសជន

បន្ទាយមានជ័យ៖អគារមន្ទីពេទ្យ២កន្លែងដែលកសាងសរុបថវិការអស់ជាង៧៥ម៉ឺនដុល្លាសហរដ្ឋអាមេរិកជាអំណោយសប្បុរសជនត្រូវបានដាក់សម្ពោធអោយប្រើប្រាស់នៅថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ។

លោកវេជ្ជៈបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ពិធីសម្ពោធដាក់អោយប្រើប្រាស់គម្រោងនៃការជួសជុលកែលម្អនិងពង្រីកអគារសប្បុរសជននៃក្តីស្រលាញ់មន្ទីពេទ្យបង្អែកព្រៈនេត្រព្រៈ មានអាគារផ្នែកវៈកាត់ ផ្នែកសម្ពព រោគស្ត្រី ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកជំងឺកុមារ និងផ្នែកមន្ទីពិសោធន៍)ដែលមានបណ្តោយ៥៣,៥ម៉ែត្រនិងទទឹង២៥ម៉ែត្រ ចំណាយថវិការសរុបចំនួន៤២៦.៥០២ដុល្លានិងអាគារផ្នែកជំងឺកុមារមន្ទីពេទ្យខេត្តមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីមានប្រវែងបណ្តោយ៣៦ម៉ែត្រទទឹង២៤ម៉ែត្រដែលចំណាយថវិការសរុបចំនួន៣២៨.៩៦០ដុល្លាព្រមទាំងបំពាក់នូវសម្ភារៈបរិក្ខាពេទ្យ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍កោតសសើរចំពោះសប្បុរស់នៃក្តីស្រលាញ់សមាគមន៍និកាយសាសនាចក្រនៃព្រៈយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានជួយជួសជុលកែលម្អនិងពង្រីកអគារសប្បុរស់ជននៃក្តីស្រលាញ់មន្ទីពេទ្យបង្អែកព្រៈនេត្រព្រៈនិងជួសជុលកែលម្អនិងពង្រីកអគារផ្នែកជំងឺកុមារមន្ទីពេទ្យខេត្តមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីរួចរាល់ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់នៅពេលនេះហើយសង្ឃឹមថាបន្តជួយលើវិស័យសុខាភិបាលបន្តទៀតនៅខេត្តបន្ទាយមានជ័យ។

ឯកឧត្តមវេជ្ជៈបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យក្រោយទទួលបានអគារ២កន្លែងដែលត្រូវបានដាក់សម្ពោធអោយប្រាស់ប្រាស់ជាអំណោយសប្បុរសជននៃក្តីស្រលាញ់ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជាលើវិស័យសុខាភិបាលគឺជាការលើកកម្ពស់សុខភាព និងសុមាលភាពប្រជាជន ដែលមានគោលដៅកាត់បន្ថយអត្រាឈឺនិងស្លាប់របស់ប្រជាជន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button