ពិធីគម្រប់ខួប ៥ឆ្នាំនៃស្ថានីយវិទ្យុរីករាយ Joy 4 U មេតូឌីស្ទ ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖អបអរសាទរពិធីគម្រប់ខួប ៥ឆ្នាំ នៃស្ថានីយវិទ្យុរីករាយ Jou 4 U របស់ក្រុម មេតូឌីស្ទខេត្តបន្ទាយមានជ័យ ក្រោមការឧបត្ថម្ភដោយ teamនៃប្រទេសកូរ៉េខាងត្បូង ដែលពិធីគម្រប់ខួបប្រាំឆ្នាំនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដោយឯកឧត្តមឧកញ៉ាបណ្ឌិត សៀ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងចាស់ទុំអូស៊ូឆុល ស្ថាបនិកស្ថានីយវិទ្យុរីករាយ និងជាប្រធានក្រុមជំនុំ មេតូឌីស្ទនៃប្រទេសកូរ៉េ ។ដែលពិធីនេះបានប្រព្រឹត្តទៅ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោក គឹម វិវឌ្ឍន៍ ដែលជាប្រធានស្ថានីយវិទ្យុរីករាយ Joy 4 U និងជាប្រធានក្រុមជំនុំមេតូឌីស្ទខេត្តបានឲ្យដឹងថា ស្ថានីយវិទ្យុរីករាយនេះមានកម្លាំងរលកFm 107.5MHz កើតឡើងនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ពុំបានស្វែងរកនូវប្រាក់ចំណូលថវិ ហេីយមានការឧបត្ថម្ភពីក្រុមជំនុំ មេតូឌីស្ទនៃប្រទេសកូរ៉េដែលមានទស្សនវិស័យ ជីវិតពោរពេញដោយក្ដីអំណរធ្វេីបេសកកម្មនាំដំណឹងល្អ បានគ្រប់មនុស្សទាំងអស់រួមទាំងបានពង្រឹងពង្រីកកម្លាំងនៃសេចក្ដីជំនឿ។ យើងបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្ដីពីការផ្សព្វផ្សាយច្បាប់បទដ្ឋានគតិយុត្តនិងច្បាប់ស្ដីពីផលប៉ះពាល់គ្រឿងញៀន ចរាចរ ការយល់ដឹងពី ការបង្ការសង្គ្រោះអគ្គីភ័យ បរិស្ថានកសិកម្ម កិច្ចការស្ត្រីកុមារ មេរោគឆ្លងជាពិសេសបានធ្វើការផ្សព្វផ្សាយពីការយល់ដឹងនៃការប្រើប្រាស់យានយន្ដលើដងផ្លូវសាធារណៈជាដើម ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត និងឯកឧត្តម ឧកញ៉ាបណ្ឌិត សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Teamកូរ៉េពិសេសលោកចាស់ទុំអូស៊ូឆុល ស្ថាបនិកនៃវិទ្យុរីករាយដែលបានខិតខំប្រឹងប្រែង រកមូលនិធិផ្គត់ផ្គង់ថវិកាជួយដល់វិទ្យុរីករាយ ដល់ខេត្តបន្ទាយមានជ័យបានដំណើរការដោយរលូនរហូតមកដល់បច្ចុប្បន្ន ហើយឯកឧត្តមក៏មានក្ដីសង្ឃឹមថាអស់លោកលោកស្រីនឹងបន្តជួយដល់ក្រុម មេតូឌីស្ទបន្ទាយមានជ័យបន្តទៀតព្រោះថាវិទ្យុនេះបានរួមចំណែកយ៉ាងច្រើននៅក្នុងសង្គមមិនមែនមាន ប្រយោជន៍សម្រាប់តែគ្រីស្ទបរិស័ទខែប៉ុណ្ណោះនោះទេ តែក៍មានប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់ៗរូប។ចុងក្រោយគណៈអធិបតីក៏បានប្រគល់ប័ណ្ណសរសើរ បណ្ណថ្លែងអំណរគុណចំពោះជនជាតិកូរ៉េព្រមទាំងបានចែកជូននូវអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋទីទាល់ក្ររងគ្រោះដោយសារទឹកជំនន់លិចលង់ផ្ទះសម្បែង និងផលដំណាំផ្សេងឯចំនួន ២០០គ្រួសារទ ក្នុង១គ្រួសារទទួលបាននូវអង្ករ ១០គីឡូក្រាម និងវិទ្យុម្នាក់១ផងដែរ៕