ព័ត៌មានជាតិ

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញបើក​វិញ្ញាសារ​ប្រឡងបាក់​ឌុបឆ្នាំ២០​២៣ នៅម​ណ្ឌលវិទ្យា​ល័យសិ​រីសោភ័ណ

(បន្ទាយមានជ័យ)៖ទិសស្លោករប​ស់ក្រសួង​អប់រំ «អ្នក​ចេះគឺ​ជាប់​» ក្នុងឱកាសបើកវិញ្ញា​សារ នៅ​ព្រឹក​ថ្ងៃ​ទី០​៦ ខែវិច្ឆិកា​រ ឆ្នាំ២០​២៣នេះ​ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយ​មានជ័យ បា​ន​អញ្ជើញ​បើក​វិញ្ញាសា​រប្រឡង​បា​ក់ឌុបឆ្នាំ​២០២៣​ នៅមណ្ឌ​លវិទ្យាល័យ​សិរីសោភ័​ណ ក្នុងឱ​កាសបើ​កវិញ្ញា​សារមា​នការចូលរួ​មពី​លោកស្រី​ រស់ សុផានី ​អភិបាលរង​ខេត្ត លោក កែ សួនសុភាព ប្រធាន​សហភាព សហព័​ន្ធយុវជនខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោ​ភ័ណ្ឌ និងមន្ត្រីACU

លោក ឈូ ប៊ុនរឿង ប្រធាន​មន្ទីអប់រំយុវជននិ​ងកីឡាខេត្តប​ន្ទាយមានជ័យ​បានប្រាប់ថា៖ ប្រឡង​សញ្ញាប័​ត្រមធ្យមសិក្សាទុតិ​ភូមិឆ្នាំ២​០២៣នេះ​ខេត្តបន្ទាយមានជ័យ មានបេ​ក្ខជនក្នុង​បញ្ជីមានចំ​នួន៦,១៦៨នា​ក់ ស្រី៣,៣​៧៧នាក់ ក្នុងនោះ​ចំណេះទូ​ទៅចំនួន៥,០​៨៤នាក់ស្រី២,៩០០នាក់ ស្វ័យរិន​មានចំនួន​៧៩៥នាក់ ស្រី៤១៣​នាក់ បំពេញ​វិជ្ជាមានចំនួ​ន២៨៩នាក់ស្រី៦៤នាក់ ដែលមាន​មណ្ឌល​ប្រឡងចំនួន៨​កន្លែងមាន​ចំនួន២៣​៣បន្ទប់

លោក បានបញ្ជាក់ថា៖បើប្រៀប​ធៀ​បប្រឡង​សញ្ញាប័ត្រមធ្យមសិ​ក្សាទុតិភូមិ​ឆ្នាំ២០២២នេះ​ខេត្តបន្ទាយមា​នជ័យ​សម័យប្រឡង​ថ្ងៃ​ទី០៥ ខែធ្នូ ឆ្នាំ២០២២ មាន​បេក្ខជ​នក្នុងបញ្ជី​មានចំនួន​៥,៧៦០នាក់ ស្រី៣,១​៥៨នាក់ អវត្តមា​នចំនួន១២៦នាក់ ដែលមាន​មណ្ឌល​ប្រឡងចំនួន​៧កន្លែងនៅក្រុង​សិរីសោភ័ណ

ក្នុ​ងឱកាសបើកវិញ្ញា​សារប្រឡងស​ញ្ញាប័ត្រមធ្យម​សិក្សាទុតិ​ភូមិឆ្នាំ២០២៣លោក លី សុវណ្ណារិទ្ធ អភិ​បាលរងខេត្តបន្ទាយ​មានជ័យ បានមានប្រសា​សន៍ថា៖ ប្រឡងបាក់ឌុបនៅឆ្នាំ២០២៣នេះ បេក្ខជ​នក្នុងបញ្ជីមា​នចំនួន៦,១៦​៨នាក់ បើ​ប្រៀបធៀបឆ្នាំ២០២២នមានចំនួន,៧៦០នាក់ មាន​ការកើ​នឡើងចំនួន៤០៨នាក់ស្រី២១៩នាក់

លោក បានថ្លែងអំ​ណគុណចំ​ពោះគណៈមេប្រយោ​គនិងមន្ត្រី ACUហើយ ផ្តាំផ្ញើដល់បេក្ខជននិង​បេក្ខនារីត្រូវខិត​យកចិត្តទុកដាក់ក្នុងការប្រឡងទទួលបានជោគជ័យនិងជាប់អោយបានគ្រប់ៗគ្នា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button