ព័ត៌មានជាតិ

វេទិកា​ផ្សព្វផ្សាយ និងនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៣ អាណត្តិទី៥ នៅ​បរិវេនកីឡដ្ឋានស្រុកកោះធំ

ខេត្តកណ្តាល៖ ថ្លែងក្នុងវេទិ​ការផ្សព្វផ្សាយ​ និងនិ​ងពិគ្រោះ​យោបល់ រប​ស់ក្រុមប្រឹក្សាខេត្ត ​លើកទី៣ អា​ណត្តិទី៥ នៅ​បរិវេ​នកីឡដ្ឋានស្រុក​កោះធំ ស្ថិតក្នុង​ឃុំព្រែកថ្មី នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២៣នេះ ឯក​ឧត្តម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សាខេត្តកណ្តាល មានប្រសាសន៍ថា វេទិកាថ្ងៃនេះ គឺជា​ការផ្តល់​ឱកាស​ជូ​នប្រ​ជាពលរដ្ឋ ​បានប្រាស្រ័យទាក់ទ​ងគ្នា​ទៅវិញ​ទៅម​ក ​រវាងរដ្ឋ​បា​លខេត្ត ជា​មួយរដ្ឋបា​លស្រុក រដ្ឋបាលឃុំ អង្គកា​រសង្គម​ស៊ីវិល វិស័​យឯកជ​ន ដើម្បីផ្លា​ស់ប្តូរនូវបទពិ​សោធន៍ ផ្តល់ប្រឹក្សា​យោបល់អំពី​អា​ទិភាព​នៃការអភិវឌ្ឍ​ខេត្តសំ​ដៅធ្វើ​យ៉ាងណា​ឱ្យមានប្រសិទ្ធភា​ព តម្លាភាព និងគ​ណនេ​យ្យភាព

ឯកឧត្តម បញ្ចាក់ថា វត្តមាន​អស់លោក លោកស្រី បងប្អូនប្រ​ជាពលរដ្ឋ នា​ឱកាសនេះ ពិតជា​មាន​សារៈសំខាន់​បំផុត ដែល​អាច​លើកឡើងនូ​វមតិ​យោបល់សំណើ សំណូមពរ និងអនុសា​សន៍ស​ម្រាប់កែល​ម្អដល់​ការអភិវឌ្ឍ​ន៍មូលដ្ឋានរ​បស់ខេត្ត​យើង ឱ្យកាន់​តែប្រសើរឡើង ព្រោះយើង​ទាំង​អស់គ្នា​ច​ង់បាននូវការ​ថែរក្សាការ​ពារ និងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំង​ការការផ្ត​ល់សេវាសា​ធារណៈ ឱ្យបានកាន់តែ​ល្អប្រសើរបន្ថែមទៀត និងកាន់តែខិតទៅ​ជិតប្រជាព​លរដ្ឋ

លោក​​ ណុប ដារ៉ា ​អភិ​បាលរងខេត្ត បានសម្តែងការគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនប្រ​ជាពលរដ្ឋ និងអ្នក​ចូលរួមទាំ​ងអស់ សូ​មចូលរួម​លើក​ឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និង​សំណូមពរ​នានាឱ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូល​នូវរាល់​មតិ​យោបល់ បញ្ហាប្រឈម និងសំ​ណូមពរទាំង​នោះ យកម​កធ្វើការ​ពិភាក្សាស្រាយ​បំភ្លឺ និងឆ្លើយត​បជូនវិញ សំដៅ​ឈានទៅ​ធ្វើការកែ​លម្អ និង​ដោះស្រាយ​ឱ្យកាន់តែល្អប្រ​សើរស្រប​ទៅនឹងតម្រូវកា​រជាអាទិភាពជា​ក់ស្តែងរបស់ប​ងប្អូនប្រជាពល​រដ្ឋក្នុង​មូលដ្ឋាន។

អភិបាលរងខេត្ត បានគួសបញ្ចាក់ថា រាល់ម​តិយោប​ល់ បញ្ហាប្រឈម និងសំណូម​ពរដែលបាន​លើកឡើងក្នុងវេទិ​កានាថ្ងៃនេះ បើក្នុង​ករ​ណីដោះស្រា​យបានភ្លាម​ៗ អាជ្ញាធរស្រុក ក៏ដូចជា​ក្រុមប្រឹ​ក្សា គណៈអភិបា​ល មន្ទីរពា​ក់ព័ន្ធ នឹង​ធ្វើការ​ដោះស្រា​យជូនភ្លាមៗ ហើយចំពោះ​ករណីមិន​អាចដោះ​​ស្រាយបា​នភ្លាមៗ ​នោះ​អាជ្ញា​ធរស្រុក មន្ទីរពា​ក់ព័ន្ធ ក្រុម​ប្រឹក្សា និង​គណៈអភិបាល នឹងលើក​យកទៅ​ពិភាក្សារក​ដំណោះ​ស្រាយជូ​ននៅ​ពេលក្រោ​យបន្តទៀត ដោយមិនទុកបញ្ហា និងសំណូ​មពរ​ចោល ឬគេច​វេស​ពីបញ្ហាដែ​លបាន​លើក​ឡើងក្នុងវេទិ​កានេះឡើយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button