ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចុះចែក​អំណោយ​មនុស្សធម៌ ដល់ប្រជាពលរ​ដ្ឋ​នៅ​ក្នុងឃុំកូប ស្រុកអូជ្រៅ

ខេត្តបន្ទាយមានជ័យ៖ដើម្បីចូលរួម​លើកកម្ពស់តម្លៃ និងសុខុមាល​ភាព​សហគ​មន៍ រួ​មជួយ​សម្រាល​ការលំបា​ករ​បស់បងប្អូន​ប្រជាពល​រដ្ឋដែ​លមាន ជី​វភាពខ្វះ​ខាត នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០​២៣ សាខា​កាកបាទក្រហម​កម្ពុជា សាខាខេត្តបន្ទា​យមានជ័យ​បានអញ្ជើញចុះសួរសុខទុក្ខ និង​បាន​នាំយកអំ​ណោ​យមនុស្សធម៌ មកចែ​កដល់បងប្អូន រដ្ឋដែល​រស់នៅជាមួ​យមេរោគអេ​ដស៍ មេម៉ាយកូន​ច្រេីន ចាស់ជរាគ្មាន​ទីពឹង និងគ្រួសា​រក្រីក្រចំនួន ៣​៥គ្រួសាររ​ស់នៅក្នុងឃុំកូប ស្រុកអូជ្រៅ ដោយ​មួយ​គ្រួសា​រទទួលបា​ន ២៥គីឡូក្រាម ,មីជាតិ១កេះ ,ត្រីខ១យួរ ,ទឹកដោះគោ ,ស្ករស និងថ​វិកា​មួយចំ​នួន។

ឯកឧត្ដម អ៊ុំ រាត្រី ប្រធាន ​គណៈកម្មការកាកបាទក្រហ​មខេត្តបន្ទាយមា​នជ័យបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាស្ថា​ប័នមនុស្សធម៍​ធំជាង​គេនៅ​ព្រះរាជាណាច​ក្រកម្ពុជាដែល​មានស​ម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ​ហើយបើ​មានបងប្អូនណាម្នាក់ជួបនូវទុក្ខលំបាក ទីនោះ​តែងមានកាក​បាទក្រហម ចុះ​ជួយជានិច្ច ។ ឯកឧត្តម អ៊ុំ រាត្រី បានធ្វេីការផ្តាំផ្ញេីរ ដល់ ពុកម៉ែ បងប្អូន ថែរក្សា បរិស្ថាន ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button