ព័ត៌មានជាតិ

លោក រ៉ូ ប៉ូរ៉ា អញ្ជើញជាអធិប​តីភាព​ក្នុងពិ​ធីបិទផ្សាយ​ជា​សាធារណៈ​នៅឯ​កសា​រនៃកា​រវិនិច្ឆ័យ ជូនប​ងប្អូនប្រជា​ពលរដ្ឋរ​ស់នៅភូមិ២​ និងភូមិ​តារាង​បាល់ សង្កាត់កំព​ង់ស្វាយ ក្រុង​សិរីសោភ័ណ

(បន្ទាយមានជ័យ)៖ទិន្នន័យក្បាលដីចំនួន ២៥៥៨ក្បាលដីរ​បស់បងប្អូ​នប្រជាព​លរដ្ឋក្នុងភូមិ២ និង​ភូមិ​តារាងបាល់ សង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវ​បានមន្ទីររៀប​ចំដែនដី នគររូបនីយកម្ម សំ​ណង់ និងសុរិយោ​ដីខេត្តបន្ទាយ​មានជ័យ បានរៀប​ចំពិធីបិទផ្សា​យជាសារធារណៈ​នូវឯកសារនៃកា​រវិនិច្ឆ័យ​ លើការ​ចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធជូន ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក រ៉ូ ប៉ូរ៉ា អនុប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក វិ វ៉ា អភិបាលរងក្រុងសិរីសោភ័ណ ស្ថិតនៅទីតាំងវត្តមុន្នីសោភ័ណ្ឌថ្មី(ហៅវត្តតាហ៊ី)

លោក វិ វ៉ា អភិបា​លរងក្រុងសិរីសោភ័ណ បានឡើងមានមតិអោយដឹងថា៖ ពិធីបិទផ្សាយជា​សាធារ​ណៈ​នៅឯកសារនៃការវិនិច្ឆ័យ មានលក្ខ​ណៈជាប្រព័ន្ធ​នាពេលនេះពិតជា​មានតម្លៃណាស់សម្រាប់​បងប្អូនប្រជាពលរដ្ឋ ដូច​ឆ្នេះហើយសូមបងប្អូនអញើញមកពិនិត្យ ផ្ទៀងផ្ទាត់អោយបា​នច្បាស់លាស់​ក្នុងរយៈពេល១៥ថ្ងៃនេះ។ ព្រោះ​ថាប័ណ្ណកម្មសិទ្​ធិគឺមានផលប្រយោជន៍ជាច្រើន ធានានូវសិ​ទ្ធិរបស់អ្នក​ក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។

ជាមួយគ្នានោះលោក រ៉ូ ប៉ូរ៉ា បានមានប្រសាសន៍ដោយ​បញ្ជាក់ដល់បងប្អូនប្រជាព​លរដ្ឋត្រូ​វប្រញា​ប់រួសរាន់ទៅពិនិត្រ​មើលកា​របិទ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានរយៈពេល១៥ថ្ងៃ (គិត​ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដេីម្បីមានល​ទ្ធភាពអោ​យម្ចាស់ដី និង​នាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និង​ក្បាល់​ដីរ​បស់ខ្លួន ព្រទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើកក្នុងករណីផុ​តរយះពេល​កំណត់​នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។

លោក រ៉ូ ប៉ូរ៉ា បានធ្វើការអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួមទាំង​បងប្អូ​នប្រជាពលរដ្ឋ ដែលបានចូ​លរួមនាពេលនេះពេល​ត្រឡប់ទៅមូលដ្ឋានវិញសូ​មបន្តធ្វើការផ្សព្វផ្សាយ​ពីពិធីបិទផ្សាយជា​សាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានដឹង នឹងពិនិត្យ​ផ្ទៀងផ្ទាត់ទិន្នន័យ​ដែលក្រុមការងារចុះបញ្ជីរដី​ធ្លីមានលក្ខណៈជាប្រព័ន្ធរប​ស់មន្ទីរដែល​បានអនុវត្ត​តាមនីតិ​វិធីអោ​យបានគ្រប់ៗគ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button