ព័ត៌មានជាតិ

ឃាត់ខ្លួនជ​នសង្ស័យ ០១​នាក់ ករណីលួចមា​នស្ថាន​ទម្ងន់​ទោស​ ដោយ​ប្រើប្រាស់អា​វុធ (ប្លន់) នៅ​ខេត្ត​កំពត

ខេត្តស្វាយរៀង៖ដោយអ​នុវត្តតា​មបទបញ្ជាដ៏ម៉ឺងម៉ា​ត់រ​បស់ ឯកឧត្តម​ នាយឧត្តម​សេនីយ៍ ​ស ថេត អគ្គស្ន​ងកា​រនគរបាលជាតិ និ​ងលោក​ឧត្តមសេ​នីយ៍​ទោ ពេជ្រ ​វីរ: ស្នងការនគរបាលខេត្តស្វាយរៀង នាថ្ងៃទី១៧ ខែវិច្ឆិ​កា ឆ្នាំ២០២​៣ កម្លាំ​ងជំនាញ នៃស្នងការដ្ឋាន​នគរបាលខេត្ត ដឹកនាំ​ដោយ​លោកឧត្តម​សេនីយ៍ត្រី កុយ ​សុភាព ស្នងការរ​ងទទួលផែន​ការងារព្រហ្មទណ្ឌ បានសហការ​ជាមួយ​កម្លាំងនា​យកដ្ឋា​ននគរបាល​ព្រហ្មទណ្ឌ ដឹ​កនាំដោ​យលោកឧត្តមសេនីយ៍ត្រី ​ហ៊ុន មុន្នីរ័ត្ន អនុប្រធា​ននា​យកដ្ឋានន​គរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវ និងបង្ក្រាប ដោ​យឃាត់បា​នជន​សង្ស័យ ០១នាក់ ប្រុស នៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ដែល​បា​នប្រព្រឹត្តបទល្មើស លួចមា​នស្ថានទម្ងន់​ទោសដោយ​ប្រើប្រាស់អាវុធ (ប្លន់) នៅចំណុច​ភូមិដើ​មពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្ត​កំពត ដោ​យភ្ជង់ប្លន់​យកគ្រឿង​អលង្ការ លុយ និងទូរស័ព្ទ រួច​រត់គេចខ្លួន។បច្ចុប្បន្ន ជនសង្ស័យត្រូវបាន​ប្រគល់​ជូននាយ​កដ្ឋានព្រហ្មទណ្ឌ ដើ​ម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button