ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ​ម្នាក់ ទៅ​កាន់តុលាការខេត្តបន្ទាយមានជ័យ ពាក់​ព័ន្ធករ​ណី លួច(ម៉ូតូ) និង​ប្រើ​ប្រាស់​ដោយខុសច្បា​ប់នូវសារ​ធាតុញៀន ​នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ដោយទទួលបានការអនុញ្ញាតពី​សំណាក់លោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន មេប​ញ្ជាការក​ងរាជអាវុ​ធហត្ថខេត្តបន្ទាយមានជ័យ ​និងមា​នការស​ម្របសម្រួល​នីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរា​ជអាជ្ញា ​អមសា​លាដំបូង​ខេត្ត ក្រោយពី​កម្លាំងជំ​នាញមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត​ ទទួល​បា​នពាក្យប​ណ្ដឹងពីជ​នរង​គ្រោះឈ្មោះ​ ឡាយ ឆៃ​លី ភេទប្រុស អា​យុ៤៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃព្រិច ​សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែ​ត ខេត្តបន្ទាយមា​នជ័យ ស្ដីពីករណី​លួច​ម៉ូតូ ​ដែលប្រព្រឹត្ត​កា​លពីថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ២០​២៣ នៅចំណុច ស្តារហ្គោល ស្ថិតក្នុង​ភូមិសាមគ្គីមា​នជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេ​បញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ដឹកនាំបញ្ជា​ឱ្យកម្លាំងជំ​នាញចុះ​ធ្វើការស្រាវ​ជ្រាវរហូតដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២​៣ ទើបឃា​ត់ខ្លួនជ​នសង្ស័យបា​នម្នាក់ឈ្មោះ ខាត់ សុខ​ម៉ែន ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ព្រម​ទាំង​ដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ព​ណ៌ខ្មៅ ផលិ​តឆ្នាំ២០២២ គ្មានផ្លាកលេខ ដែលជ​នសង្ស័យ​លួចរបស់ជនរងគ្រោះខាងលើ ហើយនាំម​កមូលដ្ឋា​នកងរាជអា​វុធហត្ថក្រុង​ដើម្បីសួរនាំ

លោកវ​រសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួច បាន​ឆ្លើយ​សារភាពថា រូបខ្លួនពិត​ជាបាន​លួចម៉ូតូរបស់ជ​នរងគ្រោះខាងលើ​ដែលទុកនៅមុខបន្ទប់​ជួលពិតប្រាកដ​មែន។ ដោយផ្អែកលើ​បណ្ដឹង និងមានវត្ថុតាងជាក់​ស្ដែង ជនស​ង្ស័យត្រូវបា​នក​ម្លាំងជំនាញ កសា​ងសំណុំរឿង​បញ្ជូនមកប​ញ្ជាការដ្ឋានក​ងរាជអាវុធ​ហត្ថខេត្តចា​ត់ការបន្តតា​មនីតិវិធី​

លោកវរសេនី​យ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួល​ការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មើស បានប្រាប់ឱ្យដឹងថា ជនសង្ស័យខាងលើត្រូវបា​នកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត រៀបចំសំ​ណុំរឿងបញ្ជូន​ទៅសាលាដំបូងខេត្តហើយ​នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងជំនា​ញមូលដ្ឋានកងរាជអា​វុធ​ហត្ថក្រុងប៉ោ​យប៉ែតប្រគល់ជូនម្ចាស់ដើមវិញហើយ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button