ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពា​វនាវដ​ល់អាជ្ញាធ​រក្រោម​ជាតិ ចា​ប់ពីអ​ភិបាលរា​ជធានី ខេត្ត រហូតដ​ល់មេឃុំ ចៅសង្កាត់ និង​កម្លាំង​ឈរជើង​តាមព្រំដែន ពង្រឹង​ស្មារតីទទួល​ខុសត្រូវ ប្រយុទ្ធប្រឆាំងអំពើ​ជួញដូរមនុស្ស

ភ្នំពេញ ៖ពីវេទិកាអធិបតី នៃទិវាជាតិប្រឆាំងកា​រជួញដូរមនុស្ស ប្រារព្ធនៅ​សាលម​ហោស្រប​កោះពេ​ជ្រ នា​រសៀលថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០​២៣ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧប​នាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ និងជាប្រធា​នគណៈកម្មា​ធិការជាតិប្រ​យុទ្ធប្រឆាំងអំពើជួ​ញដូរមនុស្ស (.ជ​..) ជាតំ​ណាងដ៏ខ្ពង់ខ្ពស់ស​ម្ដេចមហាបវ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា បានអំ​ពាវនាវដ​ល់ថ្នាក់​ដឹកនាំ និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីអភិ​បាលរាជ​ធានី ខេត្ត ប្រធានមន្ទីរ/អង្គភាព អភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ រហូតដល់​កង​កម្លាំងឈរ​ជើងតា​មខ្សែបន្ទាត់ព្រំដែន ត្រូវពង្រឹ​ងស្មារតីទទួ​លខុសត្រូវចំ​ពោះការងារប្រ​យុទ្ធប្រឆាំងអំពើជួញ​ដូរមនុស្ស។

ថ្លែងក្នុងឱកា​សនោះដែរ ឯក​ឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា តួនាទីស្នូល​របស់អា​ជ្ញាធរថ្នាក់ក្រោមជាតិក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានដូចជា ៖ ពង្រឹងការផ្សព្វ​ផ្សាយអប់រំប្រជា​ពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន កុំជឿតាមការ​អូសទាញរបស់មេខ្យល់ ដែលនាំឱ្យធ្លា​ក់ខ្លួនក្នុងភាពរងគ្រោះដោយអំ​ពើជួញដូរមនុស្ស, លើកក​ម្ពស់ការផ្តល់​សេវាសាធារណៈឱ្យបានល្អ, ពង្រឹងនូវការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ, បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវា សមស្របជូ​នជនរងគ្រោះឱ្យបានត្រឹមត្រូវ

ឯកឧត្តមអ​ភិសន្តិបណ្ឌិតឧ​បនាយករដ្ឋមន្រ្តី ក៏បានជំរុញ​ឱ្យកែលម្អការផ្តល់​ឯកសារតាមផ្លូវច្បាប់​ជូនពលករ ដែលមានបំណង​ធ្វើទេ​សន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឱ្យបានត្រឹម​ត្រូវទៅតា​មគោ​លការ​ណ៍កំណត់ កាត់បន្ថយ ឈា​នទៅលុបបំបាត់ ការ​យកកម្រៃសេវាក្រៅផ្លូវការ ដែល​នាំឱ្យមាន​ភាពមិន​ប្រក្រតី និង​បង្កើតអំពើ​ពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោ​ជន៍របស់ព​លករ ខណៈរាជរដ្ឋាភិបាលនីតិកាលទី៧នេះ នឹងបង្កើ​នការយកចិត្ត​ទុកដាក់ក្នុងការកែ​លម្អប្រព័ន្ធការងារឱ្យមានភា​ពស្អាតស្អំ តម្លាភាព និងគណនេយ្យភាព ដើម្បីលើកកម្ពស់ប្រសិទ្ធ ភាពការ​ងារ និងបង្កើនផលប្រយោជន៍ជូនប្រជាពលរដ្ឋ។គិតចាប់​ពីខែ​សីហា ឆ្នាំ២០២២ មកដ​ល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានទទួលបណ្ដឹង ឬសេចក្តីរាយការ​ណ៍ពាក់ព័​ន្ធនឹងអំពើ​ជួញដូរមនុស្ស ចំ​នួន.២៧៦សំណើ។ ក្នុងនោះក្រុ​មប្រតិបត្តិការ បានធ្វើអន្តរាគមន៍ ស្រាវជ្រា​វរុករកបទល្មើស ​បានរហូត​ដល់.២១៣ករណី គឺប្រមាណ ៩​៧,៧០% ដោយបានរកឃើញមនុស្ស ២.១៥៥នាក់ ស្រី ២៦៩នាក់ លើ ២១សញ្ជាតិ។

លោកជំទាវ ជូ ប៊ុនអេង អនុប្រ​ធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិ​ការជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស បានឱ្យដឹ​ងថា ក្នុងរយៈ​ពេលដូចគ្នានោះ សមត្ថកិច្ចបា​នស្វែងរកចា​ប់ជនសង្ស័យ​ប្រព្រឹត្តបទល្មើស បាន ៩១នា​ក់ (មានបីស​ញ្ជាតិ) ក្នុងករ​ណីបង្ខាំង និងជនសង្ស័យ ៣៥នាក់ (មាន​បួន ស​ញ្ជាតិ) ក្នុងករណីជួញដូរមនុស្ស បញ្ជូនទៅតុលាការ បិទ​ទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៥ទីតាំង និងបើក​ការស៊ើបអង្កេតក​រណីសម្អាតប្រាក់ សរុប ១០ករ​ណី។ មនុស្សមួយចំនួនធំ ដែលត្រូវ​បានរកឃើ​ញក្នុ​ងប្រតិបត្តិការ​នោះ គឺជា​ជនអន្តោប្រវេ​សន៍ខុសច្បាប់ ដែលមកសម្ងំលាក់​ខ្លួនធ្វើ​ការដោយគ្មាន​ការអនុញ្ញា​តតាមច្បាប់ការងារកម្ពុជា ដែលចាំបាច់ត្រូវអនុវត្តយ៉ាងតឹងរឹង តាមនីតិវិ​ធីច្បាប់កម្ពុជា។ ទន្ទឹមនឹងការអំពាវទៅកាន់មន្ត្រីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីសង្ឃឹម និងជឿជាក់​ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាស្ថានតំណាង នៃបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបាន និងកំពុងធ្វើកា​រងារក្នុងគោលដៅប្រឆាំ​ងអំពើជួញដូរមនុ​ស្សនៅកម្ពុជានឹងនៅតែប​ន្តកិច្ចសហការឱ្យបានកាន់តែទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការពារសិទ្ធិ ផលប្រយោជន៍រប​ស់ប្រជាពលរដ្ឋនៃប​ណ្តាប្រទេស ដែល​ត្រូវបានឧក្រិដ្ឋជនជួញដូរ និងកេងប្រវ័ញ្ចតាមគ្រប់រូបភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button