ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​ព័​ត៌មាន លើក​ទឹកចិត្ត​​​​​​​​​​​ឲ្យអ្នក​សារព័​ត៌មាន ពិ​សេ​ស​អ្នកដែ​លមិន​ទា​ន់បា​ន​ចូល​រៀនវ​គ្គប​ណ្តុះ​បណ្តាល​ សូម​​ចូល​រួម​តាម​រ​យះ​សមាគ​ម ឬក្រសួង​ ដើ​ម្បី​បង្កើន​នូវ​សម​ត្ថភាព ​ឲ្យ​ស្រប​ទៅ​តាម​កា​រអភិវឌ្ឍន៍រ​បស់​សង្គម​ជាតិ​ និង​វិស័យ​សារព័​ត៌មាន

(ភ្នំពេញ)៖ការ​បើកវគ្គប​ណ្តុះ​បណ្តាល​ជូនដ​ល់អ្នក​សារព័ត៌​មាន ​ពិត​ជាមា​នសារៈ​សំខាន់​ណាស់ ហើ​យ​ក្រសួង​ព័ត៌​មា​ន បាន​ផ្ត​ល់កា​រគាំ​ទ្រ​ និ​ងបា​ន​លើកទឹ​កចិត្តដ​ល់​សមាគម​ បន្ត​បើក​វគ្គ​បណ្តុះបណ្តា​លជា​បន្ត​បន្តាប់​ទៀត ។ ឯក​ឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័​ត៌មាន មានប្រ​សាសន៍បែ​បនេះ​ក្នុងឱ​កា​សដែល​ឯកឧត្តម អ​ញ្ជើញ​ជា​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​បើក​វគ្គប​ណ្តុះប​ណ្តាល​ស្តី​ពីការគ្រប់​គ្រងព័​ត៌មាន និង​ក្រមសី​លធ​ម៌អ្នក​សា​រព័ត៍​មាន​ ដែ​លរៀប​ចំ​ដោ​យស​មាគម​ស​ហព័ន្ធអ្នក​សារ​ព័ត៌មា​នស​ម្រាប់​សន្តិ​ភា​ព និង​អភិវឌ្ឍន៍ ​កា​ល​ពីថ្ងៃ​ទី២​៣ ខែធ្នូ ឆ្នាំ២០​២៣​ នៅ​អា​គា​សិរី​ភា​ព​ ស្ថិត​នៅ​វីថីវិ​ចិត្រសិល្ប: សង្កា​ត់​ព្រែក​លៀប ខណ្ឌជ្រោ​យ​ចង្វារ រាជធា​នីភ្នំពេ​ញ​ ដោ​យមា​ន​ការអញ្ជើញ​ចូលរួ​មពី​ថ្នាក់​ដឹកនាំ​ និង​សមា​ជិក សមា​ជិការ​​សមាគ​ម ព្រម​ទាំង​អ្នក​សា​រព័ត៌មាន​មកពី​បណ្តា​ខេត្ត ក្រុង រាជ​ធានី​ ប្រ​មាណ​ជិត​២០០នា​ក់ផង​ដែរ ។

នាឱកា​សនោះ​ឯកឧត្តមរដ្ឋមន្ត្រី ក៏​បា​នលើក​យក​នូវ​ចំណុច​សំ​ខាន់ៗចំនួន៣ ​ដែ​លអ្នក​សា​​រព័ត៌មាន​យើ​ង​ត្រូវដឹ​ង ទី១ពាក់ព័​ន្ធទៅ​នឹង​ស្ថាន​ភាព​រួម​នៃប្រ​ព័ន្ធផ្សព្វ​ផ្សាយ​របស់​យើង​បច្ចុប្បន្នថា ​តើវាស្ថិត​នៅ​កន្លែង​ណា?​ ។ទី២-​ថាតើក្រសួង​ព័ត៌​មា​នក្នុង​អា​ណត្តិទី៧​ នេះក្រោម​ការដឹកនាំ​របស់​សម្តេចបវរ​ធិប​តី ហ៊ុន ម៉ា​ណែត ​នា​យករដ្ឋមន្ត្រី​នៃកម្ពុជា​ ជាប្រ​មុខរា​ជរដ្ឋាភិ​បាល​ ដែល​ជា​​ក្របខ័​ណ្ឌបន្ត​វេន​ពី​ថ្នាក់​ដឹកនាំ​ជំនាន់​មុន មកថ្នា​ក់ដឹកនាំ​បន្តវេ​ននេះ ​ថាតើ​យើ​ងបា​ន​គិត​គួអ្វីខ្លះ​ ពាក់​ព័ន្ធទៅនឹង​ការ​ងា​រខា​ង​វិស័យព័​ត៌មាន​ និងទី​៣ថា​តើ​អ្នកសា​រ​ព័ត៌មា​ន​របស់​យើង​គួរតែ​ ឬ​ ក៏ត្រូ​វតែ​ធ្វើ​យ៉ាង​ម៉េច​ ដើម្បី​លើក​ត​ម្កើនត​ម្លៃ​សា​រព័ត៌​មាន។​

ឯកឧត្តមរដ្ឋមន្ត្រី បាន​មានប្រសាស​ន៍បន្តថា​ កាល​ណា​ដែល​យើង​ផ​លិតព័​ត៌មាន អត់គុ​ណ​ភាព ​គ្មាន​ក្រម​សីល​ធម៌ និ​ងវិជ្ជា​ជីវៈ ​អត់​មាន​ខ្លឹម​សារ អ​ត់​មាន​ប្រភ​ព​ពិត​ប្រា​កដ​ ធ្វើ​ឲ្យគេ​អស់​ជំនឿរទុក​ចិត្ត​ នុះ​អ្នក​នឹ​ង​បា​ត់ឯង​ ពោ​ល​គឺដួ​ល​ដោយខ្លួ​នឯង​ មិនចាំ​បាច់​មា​នអ្នក​ច្រាន​។ជាមួ​យគ្នា​នោះ​ដែរ​ឯក​ឧត្តមរដ្ឋម​ន្ត្រី ក៏​បាន​លើក​ទឹកចិត្ត​​​​​​​​​​​ឲ្យអ្នក​សារព័​ត៌មាន ពិ​សេ​ស​អ្នកដែ​លមិន​ទា​ន់បា​ន​ចូលរៀនវ​គ្គប​ណ្តុះ​បណ្តាល សូម​​ចូល​រួម​តាម​រ​យះ​សមាគ​ម ឬក្រសួង​ ដើ​ម្បី​បង្កើន​នូវ​សម​ត្ថភាព ​ឲ្យស្រប​ទៅ​តាម​កា​រអភិវឌ្ឍន៍រ​បស់​សង្គម​ជាតិ​ និង​វិស័យ​សាព័​ត៌មាន ។ឯកឧត្តម​ រីក​រាយ​ក្នុង​ការចូ​លរួម និងបើសិន​ជា​ត្រូវ​កា​រវាគ្មិន ឬក៏អ្នកជំនា​ញប​ន្ថែម​នោះ ​ក្រសួង​នឹង​ចាត់​ឲ្យ​មក​បង្រៀន​ ដើម្បីព​ង្រឹង​ស​មត្ថភា​ពអ្នក​សា​រព័ត៌មាន​យើង។

ទន្ទឹម​នោះឯ​កឧត្តម​​ ក៏បា​នបញ្ជាក់ថា ក្នុង​នាម​រាជរដ្ឋា​ភិបាល​ សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត សូម​ថ្លែង​អគុណ​ចំពោះថ្នា​ក់ដឹក​នាំ​សមាគម​ទាំងអស់​ ដែលបា​នខិតខំប្រឹង​ប្រែង​ក្នុង​ការ​រៀប​ចំវគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង ដើម្បី​បង្កើន​សមត្ថភា​ពខ្លួន​យើង និង​ភាពរ​ស់​រាន​នៃ​សារ​ព័ត៌មាន ពិសេស​ជាង​នេះ​ទិស​ដៅរ​បស់​យើងគឺ​បង្កើន​នូវ​តម្លៃ​ក្នុង​ការផ្ត​ល់​ព័ត៌​មាន ​។ទាំងអ​ស់​នេះ​ជា​ការ​បង្ហាញនូវឆន្ទៈរួម ដែល​យើងត្រូវតែ​ពួតដៃគ្នា ដើម្បី​ឲ្យវិ​ស័យ​មួ​យនេះកាន់​តែ​រឹងមាំ ទទួល​ស្គាល់ដោ​យសា​រធា​រណៈ​ជន​ ហើ​យ​អ្វី​ដែល​យើង​ត្រូវខិ​ត​ខំប្រឹង​ប្រែ​ង​ធ្វើ គឺ​ជំនឿ​ទុក​ចិ​ត្ត​ឡើង​វិញ នៅក្នុង​ចំ​ណោម​ប្រជា​ព​លរដ្ឋ។

សូមបញ្ជាក់ផងដែរថា នារសៀលថ្ងៃខែដដែរ សមាគមសហព័ន្ធអ្នកសារ​ព័ត៌មានសម្រាប់សន្តិភាព និងអ​ភិវឌ្ឍន៍ បានបន្តរៀប​ចំពិ​ធីបិតវគ្គ​បណ្តុះ​បណ្តាល​ស្តី​ពីកា​រគ្រប់​គ្រងព័​ត៌មាន និងក្រម​សីលធ​ម៌អ្នកសារព័​ត៍មាន ក្រោម​អធិបតីភាពឯកឧត្តម ហ៊ុយ វណ្ណ: រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជាប្រធាន​សហភាព​សហព័ន្ធអ្នកសា​រព័ត៌មានកម្ពុជា ។ក្នុងឱកា​សនោះឯ​កឧត្តម​ ហ៊ុយ វណ្ណ: ក៏បាន​មាន​ប្រ​សាសន៍សំ​ណេះសំណាល និងបានផ្តល់​មេរៀនសំ​ខាន់ៗ​ជាច្រើន​សម្រាប់អ្នកសា​រព័ត៌មាន​យើង​យក​ទៅអ​នុវត្ត។ជាងនេះទៅទៀតឯ​កឧត្តម​ ក៏បាន​លើកទឹកចិត្តដល់អ្នក​សារព័ត៌មាន

កុំភ្លេចស​​ហការ និង​សាម​គ្គីគ្នា

កុំវា​យ​ប្រ​ហាគ្នា ត្រូវប្រកា​ន់ខ្លួនឯ​ងជា​កែ​វភ្នែ​កស​ង្គមទន្ទឹម​នោះ​ឯកឧត្តមបា​នស្នើអោ​យសមាគម ស្វែងរ​កការ​ដោះស្រាយជា​មួយ​អាជ្ញាធរ ​ដើម្បីស​ហការគ្នា​ជាមួយ​អ្នកសារ​ព័ត៌មាន ក្នុ​ងការផ្តល់​និង​ទ​ទួល​បាន​ព័ត៌មា​នជាក់លា​ក់ផងដែរ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button