ព័ត៌មានជាតិ

នគរ​បាលស្រុកគីរីវង់ ឃាត់​ខ្លួនជន​សង្ស័យ​ចំនួន​០៤​នាក់ ពា​ក់ព័ន្ធករណីគ្រឿង​ញៀន

ខេត្តតាកែវ៖ដោយមានការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ា​ត់ពីសំណាក់​លោកឧត្តមសេនីយ៍​ទោ ឈាង ផាន់ណា​រ៉ា ស្នងការន​គរបាលខេត្តតា​កែវ និង​មានកា​រសម្របសម្រួល​នីតិវិធីច្បាប់ពីឯកឧត្តម ព្រះរា​ជាអាជ្ញា​អមសាលា​ដំបូង ខេត្តតា​កែវ កាល​ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០ និង៣០នាទី លោកវ​រសេនីយ៍ឯក ជា សុផល អធិការ​នគរបាលស្រុក បានប​ញ្ជាអោ​យលោកវរ​សេនីយ៍ទោ ​ហៀម ស្រ៊ីម ​អធិកា​ររងទទួល​ការងារប្រយុទ្ធប្រ​ឆាំងគ្រឿងញៀន ដឹ​កនាំកម្លាំងអន្តរាគមន៍ ចុះចា​ប់ខ្លួនជ​នសង្ស័យចំនួន​០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖

ឈ្មោះ ខ្នា ចំរើន ភេទប្រុស អាយុ២​៣ឆ្នាំ ( មេក្លោងសកម្ម) និងឈ្មោះ រិន ខេត ភេទប្រុស អាយុ២០ ។អ្នកទាំងពីមានទីលំនៅភូមិព្រាល ឃុំ​សោម ស្រុកគិរីវង់ ​ខេត្តតា​កែវ និងសង្ស័យ២នាក់ទៀត ១ឈ្មោះ ស៊ុន ​សុខធា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និង ឈ្មោះ តុង មករា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅ​ភូមិកំ​ពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្រោយការ​ឃាត់ខ្លួនស​មត្ថកិច្ចបា​នឆែកឆេ​ររក​ឃើញមា​នម្សៅក្រាម​ថ្លាពណ៌ ស ចំនួន០៤កញ្ចប់ ,ស្បោង​សម្រាប់វិចខ្ចប់ថ្នាំញៀនមួយចំនួន ,កាំបិតក្រង៉ុកចំនួន២ដើម,កាំបិតចុងស្រួច​១ដើម ។

បច្ចុប្បន្នកម្លាំងជំនា​ញកំពុង​ធ្វើការសា​កសួរ និង​កសាងសំណុំរឿង​ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button