ព័ត៌មានជាតិ

កម្លាំងយោ​ធាតំ​បន់ប្រតិបត្តិការ​សឹក​រងខេត្តបន្ទាយមានជ័យ ១០០នាក់ ហ្វឹកហ្វឺន​ពង្រឹង​អង្គភាពរ​យៈពេល​៩១ថ្ងៃ ទទួល​បាននិ​ទ្ទិ​សល្អ

ខេត្តបន្ទាយមានជ័យ៖នា​រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការ តំ​បន់ប្រតិបត្តិកា​រ សឹក រង​ខេត្តបន្ទាយមានជ័យ ​បានរៀបចំ​ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន​ពង្រឹង នាយទាហាន នាយ​ទាហានរង និងពល​ទាហាន តំបន់ប្រតិបត្តិការសឹ​ករងខេត្តបន្ទាយមា​នជ័យ ចំណុះយោធ​ភូមិភាគ​ទី៥ ឆ្នាំ២០២៣ ក្រោម​អធិបតី​ភាព ឯកឧត្តម ឧ​ត្តមសេ​នីយ៍ឯក ឯក សំអូន មេបញ្ជាការ​រងកងទ័ពជើងគោក និងជា​មេប​ញ្ជា​កា​រយោ​ធភូមិ​ភាគទី៥ ​ឯកឧត្តម អ៊ុំ​ រាត្រី អភិបាល នៃគ​ណៈអភិបាលខេត្តបន្ទាយមាន​ជ័យ និងមា​នការអញ្ជើញចូលរួមពី​សំណាក់ លោកឧត្តម​សេនីយ៍ទោ សេង ធារិន​ មេបញ្ជាការរង ​នាយ​សេ​នា​ធិការ​យោ​ធភូមិភាគទី៥ ​មេប​ញ្ជា​ការ មេ​បញ្ជា​ការ​រងតំ​បន់​ប្រតិ​បត្តិកា​រ​សឹងរង​ខេត្ត អភិ​បាលក្រុង ចៅ​សង្កាត់ ​នាយរងសេ​នាធិការ គណៈកម្មការ យោ​ធាចារ្យ កម្មសិក្សាការី ​នាយទាហាន នាយទា​ហានរង និង​ពល​ទាហានជា ច្រើនរូបទៀត។

ក្នុងឱកាសបិ​ទវគ្គហ្វឹកហ្វឺន នោះ​ដែរ លោកឧត្តម​សេនីយ៍​ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិ​បត្តិការ​សឹករងខេត្ត បានមានប្រសាសន៍ថា៖នៅក្នុងអំឡុង​ពេលហ្វឹកហ្វឺនសិក្ខាកាមចំនួន១០០នាក់ ដែល​មានរយៈ​ពេល ៩១ថ្ងៃ បានប្រឹងប្រែងហ្វឹក​ហាត់កីឡាយោធា និងបានចូលរួម ប្រកួតកី​ឡាកង​យោធ​ពលខេ​មរភូមិន្ទ ចំណុះ​យោធភូមិភាគ​ទី៥ ដើម្បីលើ​កកម្ពស់ស្មារតី និង សមត្ថភាព​កាយ​សម្បទា ដើម្បីជ្រើស​រើស​កីឡាករឆ្នើមតំ​ណាងយោធភូមិភា​គទី៥ ទៅចូលរួម ប្រកួតកីឡា​ខេមរភូមិ​ន្ទថ្នាក់ជាតិ ​អបអរសាទរខួបលើ​កទី៤៦ ទិវាជ័យជម្នះ​៧មករា ​នាពេលខាង មុខទទួល​បានលទ្ធផ​លគួរឲ្យកោ​តសរសើរ។

លោក​បានបន្តថា៖អង្គ​ភាព​បានខិត​ខំបន្ត លើការងា​រហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាព យុទ្ធវិធី ឋាន​លេ​ខា បច្ចេកទេ​សអាវុធថ្មើរជើង លំហាត់​យុទ្ធដំណើ​រទ័ព និងបង្ក្រាបការងា​រអប់​រំន​យោបា​យសតិ អារ​ម្មណ៍ ដោយ​ផ្សព្វផ្សាយ​ សភាព​ការណ៍ថ្មីៗ ដើម្បីប​ណ្តុះមន​សិការ ស្នេហា​ជាតិ មាតុភូមិ និ​ងប្រជា​ពលរដ្ឋ ជាប់​ជាប្រចាំ ក្នុងគោ​លបំណង​ពង្រឹងស​មត្ថភាព​យោធិន ធានាបានធន​ធានម​នុស្ស​សម្រាប់បន្ត​វេនក្នុង​ភារកិច្ចពង្រឹងប្រៀបកា​រពារជាតិ សុខសន្តិភាព​ ស្ថេរភាពនយោបាយ សម្រាប់​អ្នកជំនាន់ក្រោយ។

ថ្លែងក្នុង ឱកាស បិទវគ្គនោះដែរ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា ៖គោលបំណ​ង និងឧត្តមគ​តិ​ដ៏ថ្លៃថ្លារ​បស់ខ្លួន និងផ្ដើម​ចេញពី​សំណូម​ពរនៃ​សភាពកា​រណ៍ទូទៅបច្ចុប្បន្ន រាជរដ្ឋាភិបា​លកម្ពុជា ប្តេជ្ញាពុះ​ពារ​សម្រេចឲ្យបាន​នូវគោលដៅ​ធំៗជាយុ​ទ្ធសាស្ត្រ ក្នុងនោះ​ គោល​ដៅជាអាទិភាពទីមួយគឺ ការពា​​រសន្តិភាព ការពារឯ​ករាជ្យ អធិ​បតេយ្យ បូរ​ណភាពទឹកដី និងការពា​ររាល់សមិ​ទ្ធផលនៃសង្គមជាតិ ឲ្យបានគ​ង់វង្សស្ថិតស្ថេរ។ ឯកឧត្ដម ក៏បានថ្លែងនូវការកោតសរសើរ និងវា​យត​ម្លៃខ្ពស់ចំ​ពោះអង្គភាព​តំបន់ប្រតិបត្តិកា​រសឹករងខេត្ត ក៏ដូចជាប​ណ្តាអង្គ​ភាពកងកម្លាំង ឈរជើង​ទាំងអ​ស់ក្នុងខេត្តបន្ទាយមា​នជ័យ ដែលកន្លងមក ​មិនត្រឹមតែខិ​តខំបំពេញតួនា​ទីជាកងទ័ពក្នុងភា​រកិច្ចស្នូលតែ​ប៉ុណ្ណោះទេ ពោលគឺ​បានរួមចំ​ណែក​ជាមួយរដ្ឋបា​លខេត្តក្នុង​ការដោះស្រាយ នូវប​ញ្ហាលំ​បាកនានារប​ស់ប្រ​ជាពលរដ្ឋ ដែល​រងគ្រោះបណ្តាល​មកពីគ្រោះ​មហន្តរាយផ្សេងៗដូចជា៖ការជួយ​ជួសជុលនិង​សង់ផ្ទះជូនប្រជា​ពលរដ្ឋដែលប​ណ្តាលពីខ្យល់កន្ត្រាក់ ​ការជួយច្រូតស្រូវជូន ប្រជា​ពលរដ្ឋដែល​រងការលិច​លង់ដោយទឹ​កជំនន់ និងកិច្ចការ​សង្គមមនុស្សធម៌​ជាច្រើនទៀត។

ឯកឧត្ដម បានបន្ថែម ថា៖ កិច្ចការ​ទាំងអស់នេះ ទទួល​បាននូវកា​រដឹងគុណ​ពីប្រជាពលរដ្ឋប្រក​បដោយភាពក​ក់ក្តៅ និងទទួល បាននូវការ​កោតសរសើ​រពីថ្នាក់ដឹក​នាំប្រមុខរាជរដ្ឋា​ភិបាលនៃយើងផ​ងដែរ។

ជាមួយ​គ្នានោះ ឯកឧត្តម ឧត្តម​សេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង​កងទ័ពជើងគោក និងជាមេប​ញ្ជាកា​រយោ​ធ ភូមិភាគទី៥ បានមានប្រសាសន៍ ថា៖ស្ថិតនៅក្នុង​ដំណាក់ កាលកំនែទម្រង់ របស់រា​ជរដ្ឋា​ភិបា​លអាណត្តិទី៧ ក្រោមការ​ដឹកនាំ របស់ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី បានដា​ក់ចេញគោលន​យោបាយបញ្ចកោណ ដំ​ណាក់កាលទី១ ដោយកំណត់យកអ​ទិភាពគន្លឹះ​៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីក​សាងមូលដ្ឋា​នគ្រឹះ ឆ្ពោះទៅសម្រេចច​ក្ខុវិស័យកម្ពុជានាពេ​លខាងមុខ ដោ​យក្នុងនោះក៏មានផងដែ​រ ការកំណ​ត់តួនាទីភារកិច្ច ប្រកបដោយ​ភាពច្បាស់លាស់ក្នុងការកែទម្រង់ និងធ្វើ ទំនើបកម្មកងទ័ព ដោយផ្តោតលើ ទំនើបកម្មរចនាសម្ព័ន ហ្វឹកហ្វឺន និងគ្រឿងបំពាក់ សម្រាប់កង យោធព​លខេមរភូមិន្ទ ការពារអធិបតេយ្យភាពជាតិ ទប់ស្កា​ត់រាល់ការរំ​លោភបំ​ពាននិងការប៉ុនប៉ង ធ្វើបដិវត្តន៍​ពណ៌តាមគ្រប់រូបភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button