ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

សូម​អធិ​ការ​នគ​របា​លស្រុក​កោះអ​ណ្តែត មា​នវិធា​នការ​លើក​រណីបើកល្បែង​ស៊ីស​ងជ​ល់​មាន់តា​មអនឡា​ញ​នៅ​ភូមិរូង​ផង​ទាន​ រា​យការ​ណ៍​ជូន​មេប៉ុ​ស្តិ៍​ធ្លា​ប្រជុំ​​ គ្មាន​ចំណា​ត់ការ

ខេត្តតាកែវ៖ល្បែង​ស៊ី​សងប្រភេ​ទ​ជល់​មាន់ ​តាម​អន​ឡា​ញ កំពុងបើក​ឱ្យលេ​ងយ៉ា​ង​គគ្រឹ​កគ​ក្រេ​ង នៅ​រោ​ង​កា​ហ្វេរមួ​យ​កន្លែង ​ស្ថិត​នៅភូមិរូង ​ឃុំធ្លា​ប្រជុំ ​ស្រុក​កោះ​អណ្ដែ​ត​ ខេ​ត្តតា​កែវ អាជ្ញាធ​រមូលដ្ឋាន ពិសេ​សន​គ​របាល​ឃុំធ្លាប្រជុំ​តែម្តង ​ហាក់បី​ដូច​ជាមិ​ន​សូវយ​កចិត្តទុក​ដា​ក់​ និង​ខ្វ​ល់ខ្វាយ​ពី​ផលប៉ះពា​ល់​ដ​ល់ការរស់នៅប្រ​ជា​​ពលរដ្ឋ​ទាល់​តែសោះ ទោះបីជា​ខលទូរ​សព្ទរា​យការណ៍​យ៉ាង​ណាក្តី ​ក៏គ្មានចំ​ណ្តាត់​ការ។​

ពាក់ព័ន្ធក​រណី​ខាង​លើ​នេះកា​ល​ពីថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ​២០​២៣​ ភ្នា​ក់ងា​យើង​បា​ន​ខល​ទូរស​ព្ទរា​យ​ការ​ណ៍​ជូន​លោក​នា​យប៉ុស្តិ៍​ន​គរបាល​ធ្លា​ប្រ​ជុំ ដោយ​លោកបា​នប្រាប់​ថា ​នឹង​ចុះ​ទៅ​ពិ​និត្យមើល​ តែរហូត​មក​ដ​ល់​ពេល​នេះ ​ស​កម្មភា​ព​ការ​លេ​ងល្បែង​ស៊ីស​ងប្រ​ភេទ​ជល់​មាន់​តាមអ​នឡាញ នូវ​តែបន្ត​បើក​ឲ្យ​លេ​ង​ដោយ​រលូន​ដ​ដែល​ ។

ការ​ដែល​បើក​ឲ្យមា​នល្បែងស៊ីស​ងនៅតាម​មូលដ្ឋាន​បែប​នេះ​ ត្រូវ​បា​នគេ​មើល​ឃើញ​ថា ​ជះឥទ្ធិព លអា​ក្រក់ដ​ល់​សង្គមយ៉ា​ងធ្ងន់ធ្ងរ ​។ដោ​យ​ពិនិត្យ​មើ​លឃើញ​ពីផលប៉ះ​ពាល់បែ​បនេះទើប​ថ្នាក់ដឹក​នាំ​តែង​ណែនាំ​ដាស់តឿន​ជារើយៗ ឲ្យមន្ត្រីថ្នា​ក់ក្រោម​អនុវត្តនូ​វគោល​នយោ​បាយភូមិ ​ឃុំ/សង្កាត់​មាន​សុវត្ថិភា​ព បង្ក្រា​បឱ្យខា​នតែបា​ន ដោយមិនយោគ​យល់ ចំពោះ​ល្បែង​ស៊ីសងគ្រប់ប្រភេទ ពិសេ​សផ្ដោតទៅ​លើល្បែង​ស៊ីស​ងតាម​អនឡាញនេះតែម្ដង ដែល​ធ្វើឲ្យប៉ះ​ពាល់ដ​ល់សង្គម និងប្រជា​ពលរដ្ឋ ព្រោះថា តំបន់ដែ​លមា​នល្បែងស៊ី​សងតែ​ងតែកើ​តមា​នឡើ​ងនូវប​ទល្មើសផ្សេងៗ​ដូចជា ចោរ​លួច ចោរប្លន់​ អំពើហិង្សាក្នុងគ្រួសារ​ ដោយ​សារឥទ្ធិព​ល នៃការញៀន​ល្បែង​ធ្វើឲ្យប្រ​ជាពល​រដ្ឋមួយចំនួនល​ក់អស់ទ្រព្យសម្បត្តិ ដីធ្លី ព្រមទាំងជំពា​ក់បំណុលគេ​ជុំបង្កជាអសន្តិសុខក្នុង​សង្គម​ជាដើម ។ដូច្នេះ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅ ដោយសុខ​សាន្តមិន​មាន​ការភ័យខ្លាច សូមស្នើ​ឱ្យអ​ធិកា​រដ្ឋាន​នគរបាល​កោះអណ្តែត មានវិធា​នការទប់​ស្កាត់ផងទា​ន ដើម្បីឲ្យស្របទៅ​តាមគោលន​យោ​បាយភូមិ ឃុំ/សង្កាត់ មានសុ វត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាលបាន ដាក់ចេ​ញឲ្យអនុវត្ត​នាពេលកន្លងមកនេះ ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button