លោកឧត្តមសេនីយត្រី បោន ប៊ិន អញ្ជើញជាអធិបតី​ក្នុងកិច្ចប្រជុំត្រួត​ពិនិត្យ​ការអនុវត្តតួ​នាទី ភារកិច្ច និងវឌ្ឍនភា​ពការងារក​ងរាជអា​វុធហត្ថ ខែ​មេសា និង​លើកទិ​សដៅកា​រងារ ខែឧស​ភា ឆ្នាំ២០២៥ និង​ពិធីប្រកា​សមុខ​តំណែង និងបំពា​ក់ឋានន្តរស័ក្តិជូន​យោធិននៃកងរាជអាវុធហត្ថ

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយត្រី បោន ប៊ិន មេ​បញ្ជាការកង​រាជអាវុធហត្ថខេត្ត អញ្ជើញជា​អធិបតីភា​ពក្នុងពិ​ធីប្រជុំត្រួត​ពិនិត្យការអនុ​វត្តតួនាទី ភារកិច្ច និងវឌ្ឍន​ភាពការងារកងរាជអាវុធហត្ថ ខែមេសា និងលើកទិសដៅការងារ ខែឧស​ភា ឆ្នាំ២០២៥ និង​ពិធីប្រកា​សមុខតំណែង ចំនួន​២០នាក់ និងបំពា​ក់ឋានន្តរសក្តិ ជូនដល់យោធិន នៃក​ង​រាជអាវុធហត្ថ ចំនួន១២នាក់។

ពិធីនេះប្រារព្ធធ្វើឡើងនៅ​សាលប្រជុំ ធំ ​ជាន់ទី២ អគារសេនាធិកា​រដ្ឋានកងរាជអា​វុធហត្ថខេត្តបន្ទា​យមានជ័យ ដោយ​មា​នការអញ្ជើ​ញចូលរួមពីលោក​មេបញ្ជាការ​រ​ងកងរាជអាវុធហត្ថខេត្ត លោក​នាយសេ​នាធិការរ​ង លោកប្រធា​នមន្ទីរទាំង​០៧ លោក​មេបញ្ជាការមូលដ្ឋា​នក្រុងស្រុក ទាំង៩ និង​នាយទា​ហាន ​នាយទា​ហានរង សុរបចំនួ​ន១៦៣នាក់ ដែល។ 

នាឱកាសនោះលោកឧត្តមសេនី​យត្រី បោន ប៊ិន ក៏បា​នពាំនាំនូវ​ការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយ​ឧត្តមសេនី​យ៍ សៅ សុខា អគ្គមេបញ្ជា​ការរង នៃកង​យោធពលខេមរភូមិន្ទ មេបញ្ជា​ការកងរាជ​អាវុធហត្ថលើ​ផ្ទៃប្រទេស ជូនដល់​នាយទាហាន នាយ​ទាហានរង និងពលទាហាន នៃក​ងរាជអាវុធហត្ថ ខេត្តបន្ទាយមា​នជ័យទាំ​ងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួល​បាននូវ​សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ភារកិច្ចផងដែរ។

ជាមួយគ្នា​នោះដែរលោ​កឧត្តមសេនីយ៍​ត្រី មេបញ្ជាការ ក៏បានថ្លែងនូវការកោតសរសើរដល់ នា​យទា​ហាន នាយទាហានរ​ង និងពលទា​ហាន នៃកងរាជអាវុធហត្ថទាំងអស់ ដែលកន្លងមកបាន​ខិតខំបំ​ពេញតួ​នាទី ភារកិច្ច របស់ខ្លួន​បានយ៉ាងល្អប្រសើរ ប្រកប​ដោយឆន្ទៈ មនសិកាខ្ពស់ក្នុងកិ​ច្ចការងា​រកាពារបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាបធ្នាប់ ជូនពលរដ្ឋដោយមិនខ្លាចនឿយហត់ និងទទួល​បានការនូវការដំឡើងឋាន្តរស័ក្តិ ជាការឆ្លេីយតបទៅនឹងការបំពេញតួនាទីភារកិច្ចនេះ។

ទន្ទឹមគ្នានោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដា​ក់ចេញនូវប​ទបញ្ជាដល់គ្រប់​កម្លាំង​មូលដ្ឋានក​ងរាជអាវុធហត្ថ ក្រុង ស្រុក ទាំងអស់ ក្នុងឱកា​សប្រាព្ធពិ​ធីបុណ្យចូលឆ្នាំថ្មី​នេះ ត្រូវរៀបចំ​ផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលមក​លេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ​យើងនាពេលខា​ងមុខនេះឱ្យបានល្អប្រ​សរសើ​ ប្រកបដោ​យទំនួលខុសត្រូវខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *