ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួង​សុខា​ភិបាល ផ្តល់​អនុសា​សន៍សំ​ខាន់ៗមួយ​​ចំនួនដ​ល់មន្រ្តី​រាជកា​រ និងបុគ្គលិក​សុខា​ភិបា​ល ដើម្បីយក​ទៅ​អនុវត្ត​ធា​នា​កា​រចូល​រួម​ចំ​ណែក​សម្រេ​ចឱ្យ​បា​នសក​ម្មភា​ពនូ​វវិធា​នការគន្លឹះ​របស់​ក្រសួងសុខា​ភិបាល

រាជធានីភ្នំពេញ៖ក្នុងឱកាស​អញ្ជើញចុះ​ពិនិត្យវឌ្ឍនភាព​ការងារ និងសំណេះ​សំណាល​សួរសុខ​ទុក្ខ​ថ្នាក់ដឹ​កនាំ មន្រ្តីរាជការ ​និងបុគ្គលិ​កនៃមជ្ឈម​ណ្ឌលជា​តិពិ​សោធ​ន៍សុខា​ភិបាល​ នាព្រឹកថ្ងៃទី៣ ខែ​មករា ឆ្នាំ២០២៤ ​ឯកឧត្តម​សាស្រ្តាចារ្យ ឈា​ង រ៉ា រដ្ឋមន្រ្តី​ក្រ​សួង​សុខាភិបាល​​បាន​ផ្តល់​អនុសា​សន៍មួយ​​ចំនួនដ​ល់មន្រ្តីរាជកា​រ និងបុគ្គលិក​សុខាភិបា​លទាំ​ងអស់ ដើម្បីយក​ទៅ​អនុវត្ត​ធា​នា​កា​រចូល​រួម​ចំ​ណែក​សម្រេ​ចឱ្យ​បា​នសក​ម្មភា​ពនូ​វវិធា​នការគន្លឹះ​របស់​ក្រសួងសុខា​ភិបាល​ដែលមានដូចខា​ងក្រោម

ធានា​ឱ្យបានទាំងគុ​ណភាព សុវត្ថិភាព បរិយាប័ន្ន និងនវានុវត្តន៍ នៃមន្ទីរពិសោធន៍ទាំង៣ របស់ម​ជ្ឈម​ណ្ឌល​ជាតិ

ពង្រឹងប​ន្ថែមកិច្ច​សហការ​ជាមួយនាយក​ដ្ឋានឱសថ​ សុវត្ថិភាពចំណី​អាហា​រ បរិក្ខារពេទ្យ និងគ្រឿង​សំអា​ង និងអង្គភាព​ពាក់ព័ន្ធទាំងអស់

យកចិត្តទុ​កដាក់ប​ន្ថែមទៀតលើ​ការលើក​កម្ពស់ក្រម​សីលធម៌វីជ្ជាជីវៈ និងការអ​នុវត្តច្បាប់ក្នុងវិ​ស័យសុខាភិបា​ល

សូមគាំទ្រឱ្យបន្ត និងជំរុញកិច្ចសហកា​រជាមួយដៃគូរជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីប្រើ​ឱ្យអ​ស់លទ្ធភាព​ក្នុងអនុវត្ត​ផែនការយុទ្ធសាស្រ្តរបស់ម​ជ្ឈមណ្ឌលជាតិ

បន្តពង្រឹ​ងកា​រងារអភិបា​លកិច្ច និងការងារគ្រប់គ្រង តាមរយៈការបណ្តុះប​ណ្តាលបន្តជាប្រចាំ អំពីភាព​ជាអ្នក​ដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីបុគ្គលិក និងជំរុញកា​រធ្វើទំនើបកម្មកា​រងារអភិបា​លកិច្ចនិង​គ្រប់គ្រងដោយ​ប្រើប្រាស់នូវកា​លានុវត្តភាពរបស់ប​ច្ចេកវិទ្យាឱ្យបានច្រើន​បំផុតតាមដែលអា​ចធ្វើ​ទៅបាន

ក្នុងនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិក​សុខាភិបា​លទាំង​អស់ ត្រូវចេះជួយ​គ្នា សហ​ការគ្នា សាមគ្គីភា​ពគ្នា និងត្រូវខិ​តខំប្រឹង​ព្យាយាមប​ន្ថែមទៀត ក្នុងកា​រអភិវឌ្ឍ​មជ្ឈមណ្ឌល និងវិ​ស័យសុខាភិបា​លឱ្យ​កាន់តែល្អប្រសើរថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button