ប្រកាសតែងតាំង ព្រះមន្ត្រីសង្ឃ នៃសាលាអនុគណស្រុកម៉ាឡៃ
(បន្ទាយមានជ័យ)៖ស្របពេលដែលប្រទេសជាតិយើងបច្ចុប្បន្ន មានសុខសន្តិភាពពេញលេញហើយ សុំឲ្យមានសុខសន្តិភាពតាមទីវត្តអារាមនានាផងដែរ។នេះគឺជាសង្ឃដីការបស់ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ បានមានសង្ឃដីកាក្នុងពិធីប្រកាស សុពលភាពរបស់មន្ត្រីសង្ឃ សាលាអនុគណស្រុកម៉ាឡៃ កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។
មន្ត្រីសង្ឃស្រុកម៉ាឡៃដែរលត្រូវបានប្រកាសសុពលភាពមាន ព្រះតេជគុណ តេជនិន្នោ កា សារួន ជាព្រះគ្រូអនុគណស្រុកម៉ាឡៃ ,ព្រះតេជព្រះគុណ ឃោសកោ ហ៊ីង ចក់ ព្រះវិន័យធម៌ ,ព្រះតេជគុណ ធម្មធន្នោ លុយ ធី ព្រះគ្រូធម្មធរ ,ព្រះតេជព្រះគុណ បណ្ឌិបញ្ញោ ប៉ាត់ ប៊ុនថា ជាព្រះគ្រូសមូហ ,ព្រះតេជគុណ ជយសីលោ សូពុធ ជាព្រះលេខាគណស្រុក។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍បញ្ជាក់ថា យោងតាមសេចក្ដីសម្រេចប្រកាសតែងតាំងព្រះមន្ត្រីសង្ឃនៃសាលាអនុគណស្រុកម៉ាឡៃមានសារៈសំខាន់ណាស់សម្រាប់ដឹកនាំគ្រប់គ្រង ព្រះសង្ឃអាចារ្យគណៈកម្មការនៃស្រុកម៉ាឡៃទាំងមូល នឹងត្រូវសហការជាមួយអ្នកសាងវត្ត ឬមន្ទីរធម្មការនិងសាសនាខេត្តនឹងចូលរួមដោះស្រាយនូវអ្វីៗដែលកើតឡើង។
លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យបន្តថា ការប្រគល់ភារកិច្ចជាថ្នាក់ដឹកនាំនៅថ្ងៃនេះ ដោយពិនិត្យមើលពីភាពមានចំណេះដឹង អត្ដចរិត អាកប្បកិរិយា សុភាពរាបសា អាចធ្វើការដឹកនាំគ្រប់គ្រងវត្តអារាមនានា ក្នុងស្រុកម៉ាឡៃទាំងមូល និងមានទំនុកចិត្តជំនាញពីបណ្ដាពុទ្ធបរិស័ទ ជិតឆ្ងាយមានការគាំទ្រ និងដើម្បីគ្រប់គ្រងទទួលខុសត្រូវនូវបញ្ហាទាំងឡាយទាំងពួង ដែលកើតមានឡើង ហើយការដឹកនាំប្រកបដោយសមធម៌ប្រសិទ្ធភាព និងត្រូវប្រកាន់យកនូវព្រះពុទ្ធឱវាទដែលមានព្រះត្រៃបិដក និងគម្ពីរវិន័យសាសនាជធ្វើជាប្រទីបបំភ្លឺផ្លូវសម្រាប់ អប់រំចរិយាធម៌ជម្រះចោលនូវគំនុំ ការច្រណែននិន្ទាឈ្នានីស ដោយ អហិង្សា។ជាចុងក្រោយគណៈអធិបតីបាននិមន្តនិងអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះភិក្ខុ ព្រះមន្ត្រីសាលាអនុគណទាំង៥ព្រះអង្គផងដែរ៕