បុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ ភី អិល ភី ម្នាក់ ត្រូវរថយន្តធំដឹកខ្សាច់ បុកស្លាប់យ៉ាងអាណោចអធម៌ ខណៈពេលចេញពីផ្ទៈទៅធ្វើការនៅក្រុងប៉ោយប៉ែត
(ខេត្តបន្ទាយមានជ័យ)៖ពិតជាសង្វែកណាស់ ស្ត្រីម្នាក់ដែលជាបុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ ភី អិល ភី ត្រូវរថយន្តធុនធំដឹកខ្សាច់ បុកកិនពីលើបណ្តាលឲ្យធ្លាយពោះវៀនចេញមកខាងក្រៅស្លាប់មួយរំពេច ខណៈដែលជិះម៉ូតូចេញពីផ្ទៈទៅធ្វើការនៅក្រុងប៉ោយប៉ែត។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលចរាចរណ៍បានឲ្យដឹងថា ស្ត្រីរងគ្រោះមាន ឈ្មោះ វែង សាវ៉ៃ អាយុជាង២០ឆ្នាំ ជាបុគ្គលិកផ្នែកប្រមូលឥណទាន ក្រុងប៉ោយប៉ែត រស់នៅភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នគរបាលចរាចរណ៍បន្តថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានជិៈម៉ូតូម៉ាក ហុងដាឌ្រីម ពាក់ផ្លាក់លេខ បន្ទាយមានជ័យ1L-1503 បើកចេញពីផ្ទះ ក្រុងសិរីសោភ័ណទៅធ្វើការនៅក្រុងប៉ោយប៉ែតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែបើកឡើងវ៉ារថយន្តពេលនោះបានទាក់ដៃចង្កូតដួលត្រូវបានរថយន្តធុនធំដឹកខ្សាច់ដែលមិនស្គាល់អត្តសញ្ញាណបើកបុកហើយកិនធ្លាយពោះស្លាប់យ៉ាងអណោចអធម៍ ក្រោយពីដឹងថា មានកិនមនុស្សស្លាប់ហើយបើករថយន្តគេចបាត់ស្រមោល។ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមមន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅ បានចុះទៅពិនិត្យ និងធ្វើការវាស់វែងតាមជំនាញចំណែកសាកសព ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកអូរជ្រៅ ដឹកយកទៅប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ។វីឯរថយន្តបង្ក ដែលមិនស្គាល់អត្តសញ្ញាណ បើកគេចបាត់នោះកម្លាំងជំនាញកំពុងធ្វើស្រាវជ្រាវ និងរកចាប់ ដើម្បីយកមកអនុវត្តតាមច្បាប់ ដោយឡែកម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រងចាំដោះស្រាយនៅពេលក្រោយ៕