ព័ត៌មានជាតិ

ពិធីប្រឡងវិញ្ញាបនបត្រ ធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ឆ្នាំសិក្សា២០២៣ -២០២៤ ក្នុងក្រុងសិរីសោភ័ណ 

ខេត្តបន្ទាយមានជ័យ: ដោយអនុវត្តតាមសារាចរណែនាំរបស់ក្រសួងធម្មការនិងសាសនាលេខ២១/២៣ ស្ដីពីការប្រឡងរបស់សមណៈសិស្ស នាព្រឹកថ្ងៃ ១៤ ខែមករា ឆ្នាំ២០២៤ នៅសាលាវិទ្យាល័យ សិរីសោភ័ណក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ទីរធម្មការនិងសាសនាខេត្ត បានសហការជាមួយគណៈសង្ឃខេត្តស្រុកក្រុងក៏បានរៀបចំដោយការប្រឡងវិញ្ញាបនបត្រដាក់ត្រី ទោ ឯក ដំណាច់ឆ្នាំសិក្សា២០២៣-២០២៤ ទូទាំងខេត្តបន្ទាយមានជ័យ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានបញ្ជាក់ឲ្យដឹងថា ការប្រឡងនាពេលនេះគឺមានវិញ្ញាសាចំនួនបួន រួមមាន: វិញ្ញាសាប្រជុំកងធម៏ ,វិញ្ញាសាពុទ្ធប្បវត្តិ ,វិញ្ញាសាព្រះវិន័យ ,វិញ្ញាសាសាសនសុភាសិត។

លោកបៀវ  ថាន បានបន្តថា ដំណាច់ឆ្នាំ ២០២៣-២០២៤នេះ គឺជាឆ្នាំទី៣១ ហើយដែលបានកំពុងរៀបចំការប្រឡងកម្រិតវិន័យថ្នាក់ត្រី ទោ ឯកតែមានបេក្ខសមណៈ បេក្ខជនដែលបានដាក់ពាក្យប្រឡងចំនួន ១៦៥៩ មកពីតាមបណ្តាវត្តនានានៅក្នុងស្រុក ក្រុងទាំងប្រាំបួន។ក្នុងនោះថ្នាក់ត្រីមានចំនួន៣៦បន្ទប់ បេក្ខសមណៈសិស្ស បេក្ខជនចំនួន ៨៩៧អង្គអ្នក។ ថ្នាក់ទោមានចំនួន ១៨បន្ទប់មានបេក្ខសមណៈសិស្ស បេក្ខជនសរុបចំនួន  ៤៤៥អង្គអ្នក។ថ្នាក់ឯកមាន ១៣បន្ទប់ បេក្ខសមណៈសិស្ស បេក្ខជនសរុបចំនួន៣១៦អង្គនាក់  សរុបទាំងអស់មានចំនួន ៦៧បន្ទប់ បេក្ខសមណៈសិស្ស បេក្ខជនសរុបចំនួន ១៦៥៩អង្គនាក់។

លោក យឹម សំណាង អភិបាលរងខេត្តបានមានប្រសាសន៍កោតសរសើរដល់ព្រះមន្ត្រីសង់សាលាគណខេត្តសាលាអនុគណ គ្រប់ស្រុកក្រុងជាពិសេសមន្ត្រីនៃមន្ទីរធម្មការទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់និងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សធនធានព្រះសង្ឃដែលស្របតាមគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ កោណដំណាក់កាលទីមួយ នីតិកាលទីប្រាំពីរនៃរដ្ឋសភាបន្តលើកស្ទួយវិស័យពុទ្ធិកសិក្សានៅក្នុងប្រទេសកម្ពុជាឲ្យមានការរីកចម្រើនដូចជាពិសេស បានខិតខំប្រឹងប្រែងបន្តតម្កើងសាលាបាលីឲ្យរីកដុះដាលបន្ថែមទៀតទៅស្របតាមរដ្ឋធម្មនុញ្ញត្រង់មាត្រា ៦៨បានចែងថារដ្ឋផ្សព្វផ្សាយ និងលើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សាខ្លះលោកអភិបាលរងខេត្តបានបន្តថាការខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលព្រះសង្សរបស់ ព្រះតេជគុណ អស់លោកលោកស្រី លោកគ្រូ អ្នកគ្រូ គឺជាការរួមចំណែកអង្គការកសាងនូវធនធានមនុស្ស ជាមួយនឹងរាជរដ្ឋាភិបាល ដែលសម្ដេចបវរធិបតីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណទី១ ត្រង់មុំទី៥ បានកំណត់ថា ការពង្រឹងភាពជាពលរដ្ឋដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។ក្នុងន័យនេះរាជរដ្ឋាភិបាល បានផ្ដោតអាទិភាពលើការពង្រឹងនិងការបង្កើនកិច្ចសហការអប់រំអំពីសីលធម៌ សុជីវធម៌ដល់សិស្សនិស្សិតយុវជន ក្នុងនិងក្រៅប្រព័ន្ធអប់ រំពិសេសបន្តការលើកកម្ពស់ការយល់ដឹងមានការជំរុញតួនាទីព្រះពុទ្ធសាសនា ក្នុងការចូលរួមអប់រំសីលធម៌ព្រះធម៌សុជីវធម៌ដើម្បីចូលរួមលើកកម្ពស់សង្គមជាតិខ្មែរ។គួរបញ្ជាក់ផងដែរថាការប្រឡងនៅថ្ងៃនេះ  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវកែសួនសុភី ព្រមទាំងបុត្របានប្រគេនចង្ហាន់ព្រះសង្ឃជាបាយម្ហូបចំនួន ១៩៧៩ប្រអប់ ទឹកកូកាចំនួន៨៥កេស ទឹកសុទ្ធចំនួន ២០០យួរ តាមរយៈព្រះ ខេមញ្ញាណ  រ៉េន សុីណាតព្រះគ្រូចៅអធិការវត្ត  ថ្មរមៀល និងអស់លោកលោកស្រីប្រជាពុទ្ធបរិស័ទក៏បានចូលរួមឧបត្ថម្ភប្រគេនចង្ហាន់ដល់ព្រះសង្ឃជា សមណៈសិស្សផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button