ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ស្នើដល់ក្រុម ស៊ីភី ជួយទិញកសិផលរបស់​កសិករក្នុង​ខេត្ត ឱ្យបាន​ច្រើន និង​មាន​តម្លៃស​មរម្យទៅ​តាម​ទី​ផ្សារ

ប៉ៃលិន៖ មានប្រសា​សន៍​លើកឡើងក្នុងឱ​កាសអនុញ្ញាត​អោយតំ​ណាងក្រុ​មហ៊ុន ស៊ីភី ខេមបូឌា​ចំកាត់ ប្រចាំ​ខេត្តប៉ៃលិ​ន ចូលជួ​បសម្តែង​ការគួរ​សម និង​ពិភាក្សាកា​រងារ នៅសា​លាខេត្ត នាព្រឹក​ថ្ងៃទី១៨ ខែ​មក​រា ឆ្នាំ២០​២៤ លោកជំទាវ​បណ្ឌិត បាន ​ស្រីមុំ អភិបាល ​នៃគណៈអ​ភិបាលខេ​ត្តប៉ៃលិន បានមាន​ប្រសាសន៍ស្នើ​ដល់ក្រុម​ហ៊ុន ជួ​យទិញកសិ​ផល​ពីប្រជាកសិករក្នុងខេត្ត ដូចជា៖ ពោត និង​ដំឡូងមី អោយបានច្រើន ​និងមានតម្លៃស​មរម្យទៅតាមទីផ្សារ។

នៅក្នុងជំ​នួបនាឱកាសនោះ​ លោកជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាលខេត្តប៉ៃលិន បានមានប្រ​សាសន៍​លើកឡើងថា៖ ខេត្តប៉ៃលិ​ន ជាខេត្តដែ​លមានសក្តានុពលលើវិ​ស័យកសិកម្ម ដែលមានផ្ទៃដី ក​សិកម្ម ចំនួន ​៤០៣,៣គីឡូម៉ែត្រក្រឡា ​និងមាន ប្រជា​ពលរដ្ឋប្រមា​ណ ៧០% ប្រកបរបរកសិកម្ម ដូច​នេះ ក្រុម ស៊ីភី ខេមបូឌា ប្រចាំខេត្តប៉ៃ​លិន បានដើរតួនា​ទីយ៉ាងសំខា​ន់ក្នុងការរក្សាស្ថិរភាពតម្លៃ នៃផលិតផលក​សិកម្ម ហើយបង្កើនផលិ​តភាពរបស់កសិករ និងកាត់​បន្ថយហា​និភ័យទីផ្សារ ដែលជា​រឿយៗនាំឱ្យមានការជ​ន់លើ​ផលិតផលកសិកម្មក្នុងរដូវប្រ​មូលផលម្តងៗ។

ជាកា​រឆ្លើយតបលោក ស៊ូរ៉ា​ត់ យីមណយ (Mr. Surat Yimnoi) តំណាងក្រុមហ៊ុន ស៊ីភី ខេមបូឌា​ចំកាត់ ប្រចាំខេត្តប៉ៃលិន បានសន្យាថា នឹងជួយទិញកសិផលពីប្រជាកសិករនៅក្នុងខេត្តប៉ៃលិន ដូច​ជា៖ ពោ​ត និង ដំឡូងមី អោយបានច្រើន ទៅតាមសំណូមពររបស់លោកជំទាវបណ្ឌិតអភិបាលខេត្ត ក្នុងតម្លៃសមរម្យ​ទៅតាមទីផ្សារជាក់ស្តែង ដែលជាការ ប្តេជ្ញាចិត្តក្នុងការ​អនុវត្តដំណាក់កា​លទីមួយនៃ​យុទ្ធសាស្ត្របញ្ច​កោណ ស្រ​បតាមកម្មវិធីគោ​លនយោបាយ​អាទិភាពទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបា​នផ្តោតចក្ខុវិស័យ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកតំ​ណាងក្រុមហ៊ុន បា​នមានប្រសាសន៍​ឱ្យដឹងថា៖ ក្រុមហ៊ុន ស៊ី​ភី ខេមបូឌា ចំកាត់ ជាអង្គភាព​មួយ ដែលធ្វើអាជីវកម្មផ្អែកលើ​គោលការណ៍ការអភិវឌ្ឍយ៉ាងមានស្ថេរភាព ដោយប្រកាន់ខ្ជា​ប់នូវ​គុណ​ប្រយោ​ជន៍ ៣ ប្រការ គឺ ប្រទេសជាតិ ប្រជាជន និងតុល្យភាពរបស់ក្រុមហ៊ុន ហើយគោ​លកា​រណ៍​ទាំងនេះ ជាបេះដូង​នៃនិរន្តរ​ភាព ដែលធ្វើអោ​យអាជីវកម្ម និងសង្គមរីកចំរើនទៅព្រមៗគ្នា ហើយក៍​ជាឫ​សគល់ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងពិភពលោក​អោយមាននិរន្តរ​ភាពលើគ្រប់វិស័​យ ទាំង​ផ្នែកសេដ្ឋ​កិច្ច សង្គម​ជាតិ និងបរិស្ថាន ។

បើតាមរបាយ​ការណ៍របស់លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានអោយដឹងថា៖ ក្នុង​ឆ្នាំ២០២៣ កសិករក្នុងខេត្តប៉ៃលិន ផលិតបាន បរិមាណដំឡូងមីក្រៀម ចំនួន ២១៥,៦០២ តោន

បរិមា​ណពោតក្រហមគ្រាប់ ចំនួន ១​៦៣,៨៧៦ តោ​ន ក្នុងនោះក្រុមហ៊ុន ស៊ី ភី ខេមបូឌាចំកាត់ សា​ខាខេត្តប៉ៃលិន និង ក្រុមហ៊ុនសហគ្រាស​ ទិញលក់ កសិ​ផល បា​នរៀបចំកិច្ច​សន្យាទិញលក់ប្រចាំ​ឆ្នាំ ​គឺដំឡូងមីក្រៀម ចំនួន ១​០០,០០០ តោន និងពោតក្រហមគ្រាប់ ​ចំនួន ៥០,០០០តោន ដូចនេះ​បង​ប្អូនប្រជាកសិករ ដែលមា​នកសិផលដូ​ចជា៖ ពោ​តក្រហមគ្រាប់ និង​ដំឡូងមីក្រៀម អាចយ​កទៅលក់នៅក្រុមហ៊ុន ​ស៊ីភី ខេមបូឌាចំកាត់ សា​ខាខេត្តបាន ដែលស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹ​ងកាច់ ស្រុកសាលាក្រៅ ហើយបើមាន​បញ្ហាអីសូមទំនាក់ទំ​នងមកកាន់ក្រុមការងាររ​បស់​រដ្ឋបាលខេ​ត្ត តា​មរ​យៈលេខទូរស័ព្ទ ០៧១ ៩ ៦២១ ៦១០៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button