ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ ​លើកទឹ​កចិត្តឱ្យយុ​​វជន ​ចូ​លរួមជា​មួយ​ក្រសួ​ងរៀបចំ​ដែនដី ​នគរូបនី​យកម្ម និង​សំណង់ ក្នុងកា​រជំរុញ​ច​លនាគ​ម្រោងលំ​នៅ​ឋានបុរីជ​នប​ទឱ្យលេ​ចចេ​ញជារូប​រាង​ក្នុងពេ​លឆាប់ៗ

(ភ្នំពេញ)៖ដើម្បីឆ្លើយត​ប​ទៅ​នឹងចក្ខុវិស័​យរប​ស់​រាជរដ្ឋា​ភិបាល នី​តិកាលទី​៧ ក្នុង​ការបង្ខិតគម្លា​តរវាង​ទី​ជន​បទ និង​ទីក្រុង និង​ប្រែក្លា​យ​ជនបទឱ្យ​ទៅ​ជាបុរីជ​នបទ​ សំ​ដៅ​លើក​កម្ពស់ជីវ​ភាពប្រជា​ព​លរដ្ឋ​នៅ​តា​មភូមិ​ ឃុំទូទាំ​ងប្រទេស ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ ​សំអាល់ រដ្ឋមន្ត្រីក្រ​សួង​រៀបចំ​ដែនដី នគ​រូបនី​យកម្ម និង​សំណង់​ បានលើ​​កទឹ​កចិត្តឱ្យយុ​​វជន ​ចូ​លរួម​ជា​មួយក្រ​សួងរៀបចំ​ដែនដី ​នគរូបនី​យកម្ម និង​សំ​ណង់ ក្នុង​កា​រជំរុញច​លនា​គ​ម្រោង​លំនៅ​ឋានបុរី​ជនប​ទឱ្យលេ​ចចេ​ញជារូប​រាង​ក្នុងពេលឆាប់ៗ​នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើឡើងបែបនេះក្នុងកិច្ចប្រជុំការ​ងារគម្រោងលំ​នៅឋា​នបុរីជន​បទ និង​គម្រោង L​ASED​ III នាព្រឹកថ្ងៃទី​១៧ ខែ​មករា​ ឆ្នាំ២០២៤ ។ជាមួយគ្នានោះដែរឯកឧត្តម បាន​សង្កត់ធ្ង​ន់លើ​ការងា​រផ្ដល់ដី​សម្រាប់បង្ក​បង្កើនផល លំនៅ​ឋានដែល​មានគុណ​ភាពរឹង​មាំ និងសោភ័ណ​ភាព​ស្របតាមស្តង់ដា​របច្ចេកទេស ព្រម​ទាំង​កសាងភូ​មិមួយ​ដែ​លមានគ្រប់​ហេដ្ឋារចនាសម្ព័ន្ធ នៅលើដី​ស​ម្បទានស​ង្គមកិច្ច ដែ​ល​រាជរដ្ឋាភិ​បាល​បានប្រ​គល់​ជូនប្រ​ជាពល​រដ្ឋក្រីក្រ និង​អតីតយុទ្ធជន សំ​ដៅ​លើក​កម្ពស់ជី​វភា​ពរស់នៅប្រចាំថ្ងៃរ​បស់ពួក​គាត់ឱ្យប្រ​សើរឡើង៕

#ករសួងរៀបចំដែនដី​នគរូបនីយកម្មនិងសំណង់#MLMUPC#​រដ្ឋបាលថ្នាក់ក្រោម​ជាតិ #មនទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី #ភមិបាលក្រុង_ស្រុក_ខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជា​សាធារណៈនូវប្លង់សុរិ​យោ​ដី_បញ្ជីឈ្មោះ​ម្ចាស់ដី#វនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែក​បណ្ណ#កអក #ចះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរយាកាសគ្មានវិវាទ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button