ព័ត៌មានជាតិ

មន្ទីរ​សង្គម​កិច្ចអ​តីត​យុទ្ធ​ជន និ​ងយុវនី​តិ​សម្បទា​ខេត្តរត​នគិ​រី​ បើក​ប្រាក់រ​បប​គោល​ន​យោបា​យ​រាជ​រដ្ឋា​ភិបា​ល​ស​ម្រា​ប់ឆ្នាំ២០​២៣ ជូន​ដល់​ជន​ពិការ​ក្រីក្រ ចំនួន​៥០០នា​ក់ នៅនៅ​សាលម​ហោ​ស្រពរតនៈ

ខេត្តរត​នគិ​រី៖នា​ព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០២៤​ មន្ទីរ​សង្គម​កិច្ចអតីត​យុទ្ធជន និងយុវនីតិ​សម្បទា​ខេត្តរត​នគិ​រីបានរៀបចំពិធី​បើកប្រាក់រ​បប​គោ​ល​នយោ​បាយ​របស់រាជរដ្ឋា​ភិបាលស​ម្រាប់ឆ្នាំ២០២៣

នៅ​សាលម​ហោ​ស្រពរតនៈ​ ក្រោមវត្ត​មាន​ឯកឧត្តម​ សម សុ​ផល អ​គ្គនាយក នៃអគ្គនា​យកដ្ឋា​នស្តារស​ម្បទា នៃក្រសួ​ង សង្គ​មកិច្ច អតី​តយុទ្ធជន​ និង​យុវនីតិស​ម្បទា និ​ងឯកឧត្តម ងិន ណែល អភិបា​លរងខេត្ត​។

នាកាសនោះប្រធានមន្ទីរ​សង្គមកិច្ច អ​តីតយុទ្ធជន​ និងយុវ​នីតិសម្បទាខេ​ត្ត បាន​លើកឡើងអំ​ពីលទ្ធ ផលកា​រងារសំខាន់ៗ ដែលមន្ទីរ​សម្រេចបានក្នុងការ​អនុវត្តកម្មវិធីកំ​ណត់អត្តសញ្ញាណ​កម្មពិការភាព តាមគំរូសង្គម និងសិ​ទ្ធជាមូល​ដ្ឋាន និងដំណើរការ​នៃការរៀបចំរ​បបគោលនយោ​បាយពិការ​ភាពក្រី​ក្រ​នៅតាម​សហគមន៍​មានដូចជា ដំ​ណើរការនៃ​ការចុះ ​សម្ភាសន៍ជន​មានពិការភាព បានចំនួន ៥,៩៣៣​នាក់ (ស្រី២,៨១០នាក់) ក្នុងនោះ ពិ​ការកាយសម្បទា​ចំនួន ២,៤៥៣នាក់ ពិការញា​ណដឹងចំនួ​ន ២,១៨៣នា​ក់ ពិការ​សតិបញ្ញាចំនួន ​៣១៩នាក់ ពិការផ្លូវចិត្តចំនួន ១១៥នាក់ និងពិការ​ផ្សេងៗចំនួន ២៥៤នាក់ និងសម្ភាសន៍មិនពេញលេញចំនួន៦០៩នាក់។

លោ​កថា តាម​រយៈក​ម្មវិធីនេះ​ មន្ទីរបានរៀបចំ នឹងធ្វើការស្នើសុំ​របបគោលន​យោបាយពិកា​រភាព​ក្រីក្រនៅ​តាមសហ​គមន៍សម្រាប់​ឆ្នាំ ២០២​៣ ជូនជ​នមានពិការភាព បានចំនួន៥០០នាក់ ហើយ​សម្រាប់ឆ្នាំ​បន្តបន្ទាប់ ​មន្ទីរ នឹងធ្វើការ​សហការជាមួយ​ ឃុំ ​សង្កាត់ដើម្បីរៀបចំ ធ្វើបច្ចុប្បន្នភាពជ​នមានពិការក្រីក្រតាម​សហគមន៍ក្នុង ឆ្នាំ២០​២២កន្លងមកមន្ទីរសង្គមកិច្ច បានសហការ​ជាមួយរដ្ឋបា​លខេត្តរៀបចំពិធី​បើករប​បគោលន​យោបាយ​ជូនជនមានពិការភាព​ក្រីក្របានចំនួន៥០០នាក់ មាន​ក្រុងបានលុង ស្រុកអូរជុំ និង ស្រុក លំផាត់ ។

មា​នប្រសាសន៍​សំណេះសំណា​លនាឱ​កាស នេះ​ឯកឧត្តម ងិន ណែល បានលើកឡើងថា គោល​ដៅដ៏ចម្បង របស់រាជរដ្ឋាភិ​បាលកម្ពុជា គឺ​ការកាត់បន្ថយភាពក្រីក្រ ការលើ​កកម្ពស់កម្រិត​ជីវភាពរស់នៅ និងគុ​ណភាពជីវិត​ របស់​ប្រជាជន ​ដែលកំពុងមា​នកំណើនយ៉ាងឆា​ប់រហ័ស ។ រាជរ​ដ្ឋាភិបាល​កម្ពុជា បានចាត់ទុកថា ភា​ពក្រីក្រ គឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ក្នុងសង្គម ។ ក្នុងអា​ណត្តិទី ៧ របស់រដ្ឋសភា រា​ជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលបានផ្តោតជាសំខាន់ ទៅលើយុទ្ធសាស្ត្រគាំពារសង្គម សម្រាប់ជនក្រីក្រ និងជន​ងាយរងគ្រោះ ជាគោលនយោបាយ អាទិភាព របស់រាជរដ្ឋាភិបាល ដែលធានាអោយបងប្អូន ទទួលបាននូវផលប្រយោជន៍ ពីសំណាញ់សុវត្ថិភាពសង្គម និងរបបសន្តិសុខសង្គម បានកា​ន់តែល្អប្រ​សើរឡើង ។

នៅក្នុងឱ​កាស​នេះផងដែរ​ឯកឧត្តម សម សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា នៃក្រ​សួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ចំពោះបងប្អូនជ​នមានពិការភា​ព រាជរដ្ឋាភិបាល ក៏បានបង្កើត ច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនមានពិកា​រដែល​បង្ហាញ ពីការយកចិត្តទុកដាក់ អំពីសុខទុក្ខ និងធ្វើឲ្យជីវភាព រស់នៅ របស់បងប្អូន និងគ្រួសារមាន​ភាពប្រសើរឡើង ការគោរពភាពថ្លៃថ្នូរ ពីកំណើត និងការរស់នៅដោយឯករាជ្យ ព្រមទាំងសុ​ខុមាល​ភាពពេញលេញ និង លើកកម្ពស់ភាពស្មើគ្នាចំពោះមុខច្បាប់ និងការទទួលបានសេវាយុត្តិធម៌ ការ​ចាក​ផុតពីការធ្វើទារុណកម្ម ការរំ​លោភបំពា​នការកេងប្រវ័ញអំពើ​ហឹង្សានិង​ដំណោះស្រាយ​គ្រាមា​នអាសន្ន ព្រមទាំង លើកស្ទួយសមភាពស្ត្រីពិការកុមារពិការនិងជនពិការគ្រប់ប្រភេទ។

ឯកឧត្តមអគ្គ​នាយក នៃអគ្គនាយកដ្ឋានរូបនេះបន្តថា ចាប់ពីឆ្នាំ២០២០ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០​២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានកំ​ណត់អត្តសញ្ញា​ណកម្មពិកា​រភាព ​តាមគំរូសង្គម និងសិទ្ធិជាមូ​លដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន​សម្រាប់ការ​គ្រប់គ្រងពិកា​រភាព ទិន្នន័យជនមានពិការភាពសរុបមានចំនួន ៣២៩,០៦៩នាក់ ស្រី ចំនួន១៦១,៤៤៥នាក់ ដោយ​ឡែក​ខេត្តរតនគិរី បានកំណត់អត្តសញ្ញាណកម្មពិការភាពបានចំនួន ៥៩៣៣ នាក់ ស្រីចំនួន​២៨១០នាក់។ ហើយកា​របើកប្រាក់រប​បគោលនយោបា​យពីរាជរដ្ឋាភិបា​លសម្រាប់ឆ្នាំ២០​២៣ជូនជ​នពិការក្រីក្រ ក្នុង ខេត្តរតនគិរីចំនួន៥០០នាក់នាពេលនេះគឺមានពីរ របប ​របបទី​១ចា​ប់ពីខែ១ដល់​ខែ១២ឆ្នាំ២០​២៣ ក្នុងម្នាក់ទទួលបាន២៤០.០០០មុឺនរៀល និងរបបទី២ចាប់​ពីខែ៦ដល់ ខែ១២ឆ្នាំ២០​២៣ ទទួលបាន១​២០.០០០រៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button