កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ សម្តែងបង្ហាញក្បាច់គុន កងយោធពលខេមរភូមិន្ទ ដល់សិស្សវិទ្យាល័យ ជប់វារី សុ្រកព្រះនេត្រព្រះទស្សនា
(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ទោ យូ សុគន្ធភក្ដី មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដឹកនាំកម្លាំងអញ្ជើញចូលរួម ក្នុងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី និងសម្តែងក្បាច់គុនកងយោធពលខេមរភូមិន្ទ បង្ហាញដល់សិស្សសាលា វិទ្យាល័យជប់វារី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ការសម្តែងបង្ហាញក្បាច់គុន របស់កងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមចំណែកលើកស្ទួយ ថែរក្សា សម្បតិ្តវប្បធម៌ជាតិ ជាមរតកកេរដំណែលដូនតាបុព្វបុរសខ្មែរ ដែលធ្លាប់ប្រើប្រាស់ក្បាច់គុន ក្នុងបុព្វហេតុការពារជាតិតាំងពីរាប់ពាន់ឆ្នាំមកម្លេះ។
ក្បាច់គុន កងយោធពលខេរមភូមិន្ទ គឺត្រូវបានបូកបញ្ជូលគ្នា រវាង ក្បាច់គុន ល្បុក្កតោ ,យុទ្ធក្រមខម និងគុនខ្មែរ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក បានផ្តួចផ្តើមចងក្រង ដាក់បញ្ជូល កីឡាក្បាច់គុន ចូលក្នុងវិស័យកងទ័ពសំដៅលើកកំពស់ សមត្ថភាព កាយសម្បទាយោធិន និងចូលរួមផ្សព្វផ្សាយ កីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស៊ីហ្គាម២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ៕