ព័ត៌មានជាតិ

ពិធីបិទកិច្ចសន្និបាតមន្ត្រីសង្ឃ​លេីក​ទី៣១ ​ប្រចាំ​ខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយ​មានជ័យ៖ក្រោយពី​បានរៀបចំពិ​ធីផ្សព្វផ្សាយ​សិក្សា​អនុសំ​វច្ចរៈមហា​សន្និបាត​មន្ត្រីសង្ឃ​ខេត្តបន្ទាយ​មានជ័យ​រយៈពេ​លមួយ​ថ្ងៃកន្លះ​ ទទួលបា​នផ្លែផ្កា​ជោគជ័​យរួច​មក នៅព្រឹកថ្ងៃទី៣១  ខែ​មករា ឆ្នាំ២០២៤ នៅវត្ត ឧត្ដមរត្យារាម ត្រពាំងថ្មនិង​ស្រុកភ្នំស្រុក​បានធ្វើពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣១ ដែល​បានប្រព្រឹត្តទៅ​ក្រោមអធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគន្ធាម​ហាសង្ឃរាជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ នៃព្រះរាជាណា​ចក្រកម្ពុជា និងជាព្រះប្រធា​នអគ្គនាយ​កនៃគ​ណៈធម្មយុត្តិកនិ​កាយ

លោក បៀវ ថាន ប្រធានមន្ទីរធម្ម​ការនិងសា​សនាខេត្តបន្ទាយ​មានជ័យបានឲ្យដឹងថា មន្ទី​រធម្មការ​និងសាស​នាខេត្ត ក៏ដូចជា​សាលាគ​ណ ទាំងពីរ​គណៈនៃ​ព្រះអនុគ​ណទាំង៩ ស្រុកក្រុង​ទាំ​ងមន្ត្រី​សង្ឃ ព្រះសង្ឃ គណៈ​កម្មការអាចារ្យវត្តព្រមជា​មួយពុទ្ធបរិស័ទទាំ​ងអស់ បានខិតខំយ​កចិត្តទុកដាក់រួ​បរួមគ្នាអនុវត្តតា​មគោ​លនយោបា​យយុទ្ធសាស្ត្រ ដំ​ណាក់​កាលទី​មួយ រប​ស់រាជ​រដ្ឋា​ភិបាលដែ​ល​មានសម្តេច​មហា​ប​វរធិបតី ហ៊ុ​ន ម៉ាណែត ជា​នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជា ជាប្រមុខដឹ​កនាំបា​នផ្តល់លទ្ធភាព​គ្រប់បែបយ៉ាង​ធ្វើឲ្យវិស័យព្រះពុ​ទ្ធសាសនាកាន់​តែមានជំ​នឿ ជឿជា​ក់លើប្រជា​ពលរដ្ឋពីមួយ​ថ្ងៃទៅមួយ​ថ្ងៃគួរ​ឲ្យក​ត់សម្គាល់ ទៅព្រះ​ពុទ្ធសាស​នាបានរួម​ចំណែកអ​ភិវឌ្ឍវិស័យហេ​ដ្ឋា សម្ព័ន្ធសង្គមដូច​ជាស្ពាន វត្តអារាម សាលារៀ​នមន្ទីរពេទ្យ កាកបាទក្រហម ការងា​រសង្គម ការងារមនុស្សធម៌​និង​អប់រំសី​លធម៌ ចរិយាធ​ម៌ គុណធម៌ និងសុជីវធម៌ដល់ពុទ្ធបរិស័ទ និងប្រ​ជា​ពលរដ្ឋ។

លោក ឃ្លោក នួយ អភិ​បាលរងខេត្ត និង​ឯកឧត្ដមងួន ស្តេច​ ភក្តី រដ្ឋលេ​ខា​ធិការក្រសួង ​ការនិង​សា​ស​នា​បាន​មាន​ប្រសាស​ន៍ថា ជា​កា​រពិត​ណាស់​វត្ត​អារា​មរួម​ទាំងព្រះ​សង្ឃ មិ​នគ្រា​ន់​តែជា​ទី​ស្ថាននិង​ជា​បុគ្គលស​ម្រាប់​តែ​គោរព​សក្ការបូ​ជា​ប៉ុណ្ណោះ​ ជាកន្លែងមួយ​បង្កើតនូវ​ប្រភពប​ណ្តុះបណ្តាល​នូវបញ្ញា​ញាណ បណ្តុះនូវបញ្ញាជ​នសម្រាប់ការអ​ភិវឌ្ឍជាតិលើ​គ្រប់វិស័យផ​ងដែរជាក់​ស្តែងយើង​សង្កេ​តឃើញថា សា​លារៀនមាន​ទីតាំង​ជាប់នឹងវត្តដែលបានបង្ហាញ​ឲ្យឃើញថា  វត្តអារា​មនិងព្រះ​សង្ឃមានតួនា​ទីរួមចំ​ណែកក្នុងការកសា​ងសង្គមជាតិប្រកប​ដោយសីលធម៌ ចរិយាធម៌ ដើម្បីឲ្យមាន​ការអភិវឌ្ឍសង្គមជាតិសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងមានកា​រគោរពទាមទារឲ្យមា​នការអភិ​វឌ្ឍផ្នែកអប់រំ​សីល​ធម៌ ចរិយាធម៌ដែរ ការប្រកាសព្រះឧបជ្ឈាគណៈមហានិកាយខេត្តគ្រប់ស្រុកក្រុង និងប្រកា​សមុខ​តំណែងជាគណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័​យសម្ដេចជាស៊ីម ព្រមទាំង​បានបំពាក់​នូវ​គ្រឿងឥស្សរិយ​យសប្រគល់​ប្រគេន រួ​ចមក សម្ដេចមហា​សង្ឃរា​ជាធិប​តីកិត្តិឧទ្ទេស​បណ្ឌិត បួរ គ្រី បាន​មានព្រះ​បន្ទូល​បញ្ជាក់​ថា ​អនុសំ​វចរម​ហាសន្និបា​តមន្រ្តីសង្ឃ ​មហា​សន្និបា​តមន្ត្រីសង្ឃទូ​ទាំង​ខេត្តដែលកំ​ពុងប្រា​រព្ធធ្វើនាពេ​លនេះគឺប្រព្រឹត្តទៅ​ប្រកបដោ​យសាមគ្គីភាពដ៏ទូលំទូលាយនិង  ស្និទ្ធ​ស្នាល  និងវិស័យនៃ​ព្រះពុទ្ធសាសនាស្រប​ពេលដែលប្រជាពលរ​ដ្ឋកម្ពុជាយើង​កំពុងរស់នៅក្នុងប្រ​ទេសមួយ​ពោរពេញទៅ​ដោយសុខស​ន្តិភាពនិងវិ​បុលភាពសុភមង្គល និងសិទ្ធិសិរីភាព ខាងជំនឿ​សាសនានិងកា​រអភិវឌ្ឍលើគ្រប់វិស័យ​ក្រោមម្លប់ដ៏ត្រជាក់រ​បស់ព្រះអង្គព្រះម​ហាក្សត្រជាទីគោ​រពសក្ការៈ ព្រះ​ករុ​ណាព្រះបា​ទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី និងក្រោមការ​ដឹកនាំប្រកប​ដោយគតិបណ្ឌិត និងថាមភាព សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតទៀតនាយករដ្ឋមន្ត្រី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button