ព័ត៌មានជាតិ

«ក្តីស្រឡាញ់គ្រួសារយើង»

(ភ្នំពេញ)៖លោកជំទាវ ឌិត នីតា នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអ​ញ្ជើញ​ជាអធិបតីក្នុងកម្មវិធី «ក្ដីស្រ​ឡាញ់គ្រួសា​រយើង» ដែល​កម្មវិធីនេះរៀប​ចំឡើងក្នុង​គោលបំណង ចែករំលែ​កសេចក្តី​ស្រលាញ់ជា​គ្រួសារតែមួយ ​តាមរយៈការចុះសួរ​សុខទុក្ខ ពិនិ​ត្យសុខ​ភាពបឋម ចែកគ្រឿងឧ​បភោគបរិភោ​គ និងសម្ភារៈ​សិក្សាដល់ក្មួយៗ ក្នុងក្រុមគ្រួសា​រសហគមញញឹម។ ក្តី​ស្រលា​ញ់ និងស្នាមញញឹមគឺកេីតចេញពីយេីងម្នាក់ៗ ដែលផ្តល់ឲ្យគ្នាទៅវិញទៅមក។ ជាពិសេសកុមារតូចៗ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងចូលរៀនឲ្យបានចប់ចុងចប់ដេីម ដេីម្បីក្លាយ​ជាសស​រគ្រឹះរប​ស់ក្រុមគ្រួសារ និងប្រទេសជាតិ។ ទន្ទឹមនឹងនេះសុខភាពក្រុមគ្រួសារក៍ជាកក្តាសំខាន់ ដែលសមាជិកក្រុមគ្រួសារនិមួយៗគប្បី ចូលរួមថែរក្សា អនាម័យ ទាំងការហូបចុង និងរស់នៅ ដេីម្បីជៀសផុតពីជម្ងឺដង្កាត់ផ្សេៗ ដែលប៉ះពាល់ដល់សេចក្តីសុខ និង សេដ្ឋកិច្ចគ្រួសារ៕

#កមារ #កតី ស្រឡាញ់ #សខភាព

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button