ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលគម្រោង ប្រព័ន្ធប្រឡាយធំរំដោះទឹក និងស្តារអាង៣កន្លែងក្នុងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ):នៅរសៀលថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យគម្រោងប្រឡាយរំដោះទឹកជំនន់ និងអាងស្តុបទឹកទុកក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ចំនួន៣ទីតាំងធំ ដែលគ្រឿងចក្រ ក្រុមការងារបច្ចេកទេសកំពុងមមាញឹកធ្វើសកម្មភាពការងារកសាង ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យការងារនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា គម្រោង ដែលបានកំពុងដំណើរការកសាងនេះមានការសិក្សាយ៉ាងហ្មត់ចត់រយៈពេលប្រមាណជាង១០ឆ្នាំមក
ពីថ្នាក់ក្រសួង ក្រុមការងារអន្តរក្រសួង ថ្នាក់ខេត្ត ស្រុកឃុំ និងភូមិ ដោយមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋមានផលប៉ះពាល់លើគម្រោង បានដោះស្រាយផលប៉ះពាល់ឈានដល់ការដំណើរមកទល់ថ្ងៃនេះបានលទ្ធផលជាផ្លែផ្កាបណ្តើៗហើយ។

គម្រោងស្តារប្រឡាយរំដោះទឹកជំនន់ និងស្តារអាងបុរាណនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលកាលពីអាណត្តិមុនមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រី នឹងបន្តអនុវត្តន៍ចេញជារូបរាងក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបម្រើផលប្រយោជន៍ជាច្រើនដល់ជាតិ និងប្រជាជន កាត់បន្ថយគ្រោះទឹកជំនន់ រក្សាទុកទឹកប្រើប្រាស់ និងបម្រើដល់វិស័យកសិកម្មជាចម្បង។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និង ឧត្តុនិយមខេត្ត គម្រោងអភិវឌ្ឍន៍ប្រពន្ធ័ធារាសាស្ត្រ និង
កាត់បន្ថយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ :
I-ជួសជុលអាងទឺកមានចំនួន៣កន្លែង ៖
១ – អាងទឹកវាំងហែង
– ភ្លឺទំនប់អាង ប្រវែង ៦,២៣គម
– ផ្ទៃអាងមានទំហំ ៤៥៦,៨ហិតា
– បរិមាណទឹក ៧ ៩០០ ០០០ម៣
– លទ្ធភាពស្រោចស្រពស្រូវវស្សា ២ ៦០០ហិតា
– លទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិតា
២ – អាងទឹកពង្រ ៖
– ភ្លឺទំនប់អាងប្រវែង ៧,០១គម
– ផ្ទៃអាងមានទំហំ ៣៤០ហិតា
– បរិមាណទឹក ៦ ៩០០ ០០០ម៣
– លទ្ធភាពស្រោចស្រោពស្រូវវស្សា ២ ៥៧០ហិតា
– លទ្ធភាពស្រោចស្រពស្រូវប្រាំង ២២០ហិតា
៣ – អាងទឹកកន្សែង ៖
– ភ្លឺទំនប់អាងប្រវែង ៧,១២០គម
– ផ្ទៃអាងមានទំហំ៨៣០ហិតា
– បរិមាណទឹក ២២ ៨០០ ០០០ម៣
– លទ្ធភាពស្រោចស្រពស្រូវវស្សា ៦ ៣៦០ហិតា
– លទ្ធភាពស្រោចស្រពស្រូវប្រាំង ១ ៣១០ហិតា
II – ប្រឡាយដោះទឹក និងស្រោចស្រពមានប្រវែងសរុប ៨៧,៦គម
III -សំណង់សិល្បការមានចំនួន ២០៧កន្លែង ។
វឌ្ឍនភាពការងារ ត្រឹមខែកុម្ភះឆ្នាំ២០២៤ កំពុងអនុវត្តសម្រេចបាន ២៥,៥៨% ធៀបទៅនឹងទំហំការងារនៃគម្រោងទាំងមូល ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button