មេបញ្ជាការរង កងពលតូចថ្មេីរជេីងលេខ ៥១ ដឹកនាំក្រុមការងារ ចុះទស្សនកិច្ចសិក្សាការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ
(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក ប៉ែន ចន្ធី មេបញ្ជាការរង កងពលតូចថ្មេីរជេីងលេខ៥១ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំ នាយទាហាន ចំណុះទីបញ្ជាការកងពល ចុះធ្វើទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ អង្គភាពផ្នែកជំនាញទាំង៥ កងអនុសេនាធំគាំទ្រ និងកងអនុសេនាធំដឹកជញ្ជូន ស្ថិតនៅទីបញ្ជាការកងពល ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងណើរទស្សនកិច្ចសិក្សានេះដ៏មានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង កងពល លោកនាយសេនាធិការរង លោកនាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពល ផ្នែកជំនាញ។
លោកមេបញ្ជាការរង កងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនិមួយៗ និងបានថ្លែងការកោតសរសើរដល់អង្គភាពទាំង៣ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ក្នុងនោះដែរ លោកវរសេនីយ៍ឯក ប៉ែន ចន្ធី បានដាក់ផែនការ ឱ្យគ្រប់អង្គភាព ធ្វើការដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពីចំណុចខ្លាំងខ្សោយ និងបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាកសាងក្នុងអង្គភាព៕