ព័ត៌មានជាតិ

ឯកឧត្តម​សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ​អញ្ជើញសំ​ណេះ​សំណាល សួរសុខទុក្ខ ដល់នាយទាហាន នាយទា​ហានរង និងព​លទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១

(បន្ទាយមានជ័យ)៖​ក្នុង​ឱកា​សអប​អរ​សាទរ ពិធីបុ​ណ្យ​ចូលឆ្នាំប្រពៃ​ណី​ជា​តិខ្មែរ ឆ្នាំ​ខាល ចត្វាស័ក ព..២៥៦៦ នាថ្ងៃ​ខាង​មុខ ឯក​ឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេ​ង រដ្ឋមន្រ្តី ក្រសួងសុខា​ភិបាល និង​ក្រុម​ហ៊ុ​នសុខាអូ​តែលរីសត នាថ្ងៃទី​៩ ខែមេ​សា ឆ្នាំ​២០២២ បានដឹ​កនាំគ​ណះប្រតិភូខេត្ត អញ្ជើញ​ចុះ​សំ​ណេះ​សំណាលសួរ​សុខទុក្ខ ដល់​នា​យទាហា​ន ​នាយ​ទាហានរង និង​ពលទា​ហាន និងកាត់ខ្សែបូ​សម្ភោធ​ដាក់ឲ្យប្រើប្រាស់​អគារ ទីបញ្ជាការវ​រសេ​នាតូចថ្មើរជើងលេខ៥១៤ ព្រមទាំងផ្តល់អំ​ណោ​យ​រួម​មាន ឱសថ សម្ភារ បរិក្ខាពេទ្យ ចែកជូន​ដល់ដៃកង​ទ័ព នៃកងព​លតូចថ្មើរជើងលេខ៥១ នៅទី​បញ្ជាការ​កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង​ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយមា​នជ័យ។

លោកឧត្តមសេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល បានសំ​ដែងនូវមនោសញ្ចេតនា រំភើបរីក​រាយក្រៃ​លែង និងសូម​គោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ដល់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងសុ​ខា​ភិបាល និងក្រុមហ៊ុនសុខា​អូតែលរីសត គណះប្រតិភូ ដែលតែងតែយកចិ​ត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីទុក្ខលំ​បាករបស់កងកម្លាំ​ងប្រដាប់អាវុធ ព្រមទាំងបា​នចូលរួមចំណែ​កជួយឧបត្ថម្ភគាំទ្រ ដល់​អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ ថវិកា ដែលស​បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ អំពីការអាណិ​តស្រ​ឡាញ់ ការ​យកចិត្តទុកដាក់ ការរួមសុខ រួមទុក្ខកា​រផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ នឹង​ស​មរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោល​នយោបាយ​ដឹកនាំប្រកបដោយកិតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា។

 

លោកមេបញ្ជាកា​រកងពល បានគោរពថ្លែងអំ​ណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួង​សុខាភិបាល និងក្រុមហ៊ុនសុខាអូតែលរីសត និងប្រតិភូ ដែលបា​នយ​កចិត្តទុកដាក់ និងបាន​ជួយឧបត្ថម្ភគាំទ្រ ​ដល់អង្គភាពយើងខ្ញុំនា​ឱកាសនេះ និងសូ​មជូនពរ ឯកឧត្តម អធិបតី គណៈអធិបតី ភ្ញៀវកិត្តិយស ព្រមទាំងនាយ​ទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូម​មានសុខភាពល្អបរិបូរណ៍ និងជៀសផុសពីជំងឺកូវីដ១៩ ទាំងអស់គ្នា ។

អំណោយដែលត្រូវផ្តល់ជូន​ក​ងកម្លាំង កងពលតូចថ្មើរជើង​លេខ៥១ រួមមាន ៖គ្រឿង​ឧបភោគ បរិភោគ​ចំនួន១១មុខ ឱសថ សម្ភារ បរិក្ខាពេទ្យ ចំ​នួន៤៣មុខ ឃិតចំ​នួន៣០០ និងថវិកាចំនួន ២០,០​០០,០០០លានរៀលផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button