ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១–ឈ្មោះ ឃឹម ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ, ២.ឈ្មោះរឺចី ណៃ(លីប) ភេទប្រុស អាយុ១៦ឆ្នាំ , ៣–ឈ្មោះ ថា សោភា ភេទប្រុស អាយុ១៦ឆ្នាំ ។ជនសង្ស័យទាំង៣នាក់ បច្ចុប្បន្នរស់នៅភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី កាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច បុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា កាលពីវេលាម៉ោងកេីតហេតុខាងលើកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រក្រុង ក៏ប្រទះឃេីញក្រុមក្មេងទំនេីង ដោយមានការសង្ស័យ កម្លាំងក៏បានឆែកឆេរទៅលើក្រុមក្មេងទនើងទាំង០៣នាក់ រកឃើញមានកាំបិតខ្វែវ ប្រវែង៣៦សង់ទីម៉ែត្រ ចំនួន០១ដើម ភ្លាមៗកម្លាំងក៏បានដកហូត និងធ្វេីការឃាត់ជនសង្ស័យទាំង០៣នាក់នោះភ្លាមៗ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរនាំ ក្រុមក្មេងទំនេីងទាំង៣នាក់ បានសារភាពថា ពួកខ្លួនពិតជាបានលាក់ទុកកាំបិតខ្វែវក្នុងម៉ូតូដើម្បីការពារខ្លួនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕