ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ​ណែនាំដល់​អាជ្ញាធរជា​ប់ជាយ​ដែន និងកម្លាំងជំនា​ញ ត្រូវទ​ប់​ស្កាត់​អំ​ពើជួញ​ដូរមនុ​ស្សនិ​ងទំនិញខូចគុណ​ភាពលួច​នាំចូល​ពីប្រទេ​សជិ​តខាង

បន្ទាយមានជ័យ៖ ក្នុង​កិច្ចប្រជុំគ​ណៈកម្មា​ធិការ​ខេត្ត ប្រ​យុទ្ធប្រ​ឆាំងអំ​ពើជួញដូរ​មនុស្ស ដែល​ជាប់​ព្រំដែន​ថៃ នៅសាលប្រ​ជុំសាលាខេត្តបន្ទា​យមានជ័យនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា បានណែនាំដ​ល់អាជ្ញាធរជា​ប់ជាយដែននិ​ងកម្លាំងជំនាញ​ត្រូវទប់ស្កាត់អំ​ពើជួញដូ​រមនុស្ស និងទំនិញខូចគុណ​ភាពលួចនាំចូល​ពីប្រទេស​ជិតខាង​។

ឯកឧត្តម អ៊ុំ រាត្រី អភិបា​លខេត្តបន្ទាយមា​នជ័​យបានមានប្រ​សាសន៍រាយ​ការណ៍ថា៖ លទ្ធផល​នៃការអនុវត្តស​កម្មភាពរបស់គណៈ​កម្មាធិការប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្សបន្ទា​យមានជ័យ​ឆ្នាំ២០២៣ កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ បានទប់ស្កាត់ពលករ​ធ្វើចំណាកស្រុក​ខុសច្បាប់នៅតាម​បន្ទាត់ព្រំ​ដែនកម្ពុជា.ថៃបានចំនួន១៥លើក។ពលករសរុបចំនួន២២៣នាក់ ស្រី៩៤នា​ក់កុមារ១៨នាក់ និងអាជ្ញាធ​រថៃចាប់បញ្ជូនព​លករតាមច្រកទ្វា​រអន្តរជាតិប៉ោយប៉ែ​តឆ្នាំ២០​២៣ បានចំនួន៤៥១លើកសរុបពលករចំនួន៩,០៧២នាក់ ស្រី២,៩៩៦នាក់ កុមារ១,០០២​នាក់ កុមារី៤៦៦នាក់ ស្ថាប័នតុលាការចំណាត់សំណុំរឿងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំ​ពើធ្វើអាជីវកម្មផ្លូវភេទមានសំណុំរឿង៣៩សំណុំរឿង ថ្មី៣៣រឿង ចាស់៦រឿងសើបសួរ២៩រឿង តម្កល់ទុក៣ករណី និងសំ​ណុំរឿងកំពុ​ងចាត់ការ៧ក​រណីឃាត់ខ្លួន​មេខ្យល់សរុ​បចំនួន១៤៧នាក់​ស្រី១៥នាក់ ជាប់ពន្ធនាគារចំនួន២១នាក់។

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ និងជាប្រធា​នគណៈ​កម្មា​ធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(...)បានមានប្រសាសន៍ណែនាំដល់​អាជ្ញាធរខេត្ត.​ស្រុក/ក្រុងនិង​កម្លាំងដែលឈជើងជាប់ព្រំដែនកម្ពុជា.ថៃ ត្រូវរឹតបណ្តឹង​និងទប់ស្កាត់ប​ទល្មើស​ជួញដូរម​នុស្ស និងទំនិញខូច​គុណភាពដែលលួចឆ្លងដែនចូលលក់ដូរក្នុងប្រទេស​កម្ពុជា ព្រោះរ​យៈកន្លងមកនេះមានទំ​និញបាតឃ្លាំង​ខូចគុណភាពដែ​លលួចនាំចូលពីប្រទេសជិ​តខាងមក​លក់​ដែល​ប្រឈម​ប៉ះពាល់សុខភាពប្រជាពលរដ្ឋមន្ត្រីជំនាញត្រូវទប់ស្កាត់ឲ្យបាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button