ព័ត៌មានជាតិ

ការ​បើក​ចែកម្ហូប​ដែល​ជាថ​វិកាឧប​ត្ថម្ភរ​បស់ស​ម្តេចម​ហាបវរ​ធិបតី ហ៊ុន ​ម៉ាណែត ​និង លោក​ជំទាវ​បណ្ឌិត ដ​ល់​អង្គភា​ពចំណុះកងពលតូចថ្មើរជើ​ងលេខ៥១

(បន្ទាយមានជ័យ)៖លោកវរសេនី​យ៍ឯក ប៉ែន ចន្ធី មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ បានដឹកនាំក្រុម​ការងារ អញ្ជើញចុះ​ត្រួតពិនិត្យ​ការបើកចែក​ម្ហូបដែ​លជាថវិកា​ឧបត្ថម្ភរប​ស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នឹងលោកជំទាវបណ្ឌិត ផ្តល់ជូនដ​ល់កម្លាំង​ទ័ព​ឈរជើងនៅព្រំដែ​ន ក្នុង១នាក់ ​១ថ្ងៃ ៣០០០រៀល បន្ថែមពីលើគោលរបបប្រចាំថ្ងៃ ដល់កម្លាំងចំណុះ​កងពលតូចថ្មើរជើងលេខ៥១។

ការឧបត្ថម្ភនេះជា​ការយកចិត្តទុកដាក់​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុជា និង​លោកជុំទាវបណ្ឌិត ដ៏សំខាន់ដល់កងទ័ពជួរមុខ និងលើកក​ម្ពស់ស​មត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ។

នាយទា​ហាន នាយទាហានរង ​ពលទាហាន ចំណុះកងពលតូចថ្មើរជើងលេខ៥១ ទាំងអស់ សូម​គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ សម្ដេចមហាបវរធិបតី នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត សូមមានសុខភាពល្អ បវរសួស្តី ជ័យជំ​នះគ្រប់​ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button