កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងទប់ស្កាត់អ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង ពេលរាត្រី
បន្ទាយមានជ័យ៖នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការររងផែនការងារសេនាធិការ ដឹកនាំកម្លាំងនគរបាលជំនាញ កម្លាំងផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ កម្លាំងអន្តរាគមន៍ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងប្រចាំបញ្ជា ចុះត្រួតពិនិត្យរដ្ឋបាល ឆែកអាវុធគ្រឿងផ្ទុះ និង ទប់ស្កាត់អ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានមានប្រសាសន៍ថា ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ កម្លាំងអន្តរាគមន៍ បានចុះត្រួតពិនិត្យនៅតាមទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ លើកំណាត់ផ្លូវជាតិ
ឆ្លងកាត់ខេត្ត។ ដោយឡែកកម្លាំងអធិការដ្ឋាននគរបាលក្រុង–ស្រុក បានចុះត្រួតពិត្យអាវុធ ទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹងតាមភូមិសាស្ត្រដែលខ្លួនឈរជើងរៀងៗខ្លួន។
លទ្ធផលកិច្ចប្រតិបត្តិការ
–អប់រំម្ចាស់មធ្យោបាយ និង អ្នករួមដំណើរចំនួន696នាក់ស្រីចំនួន264នាក់។
–ត្រួតពិនិត្យលើមធ្យោបាយរថយន្តតូចធំចំនួន217គ្រឿង , ម៉ូតូចំនួន298គ្រឿង , គោយន្តកន្ត្រៃចំនួន05គ្រឿង។
ក្នុងការត្រួតពិនិត្យនេះសមត្ថកិច្ចបានរកឃើញ
👉🏻អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ វាស់ជាតិអាល់កុល ចំនួន07នាក់ វិជ្ជមានចំនួន01 នាក់។
👉🏻អធិការដ្ឋាននគរបានមង្គលបូរី អ្នកបើកបរយានយន្តដែលមានជាតិអាល់កុលចំនួន 01នាក់ប្រុស។ ចំពោះនាក់ដែរមានជាតិអាកុលខាងលើបានធ្វើការអប់រំមិនអនុញ្ញាតអោយបើកបរបន្តទៅមុខទៀតទេ ឃាត់រហូតដល់ស្វាង ដើម្បីចាត់ការបន្តតាមនីតិវិធី៕