ព័ត៌មានជាតិ

ឯកឧត្តម អុី ឈាន អញ្ជើញ​សំណេះសំ​ណាល​ជាមួ​យអង្គ​បោះឆ្នោត​ជ្រើស​តាំងស​មាជិកព្រឹទ្ធសភា នីតិកា​លទី៥ មណ្ឌលភូមិភាគទី៤ ខេត្តប៉ៃលិន

(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អុី ឈាន សមាជិកគណៈ​កម្មាធិកា​រកណ្តា​ល និងជាប្រ​ធានក្រុមការងារថ្នាក់​កណ្តាលចុះមូល​ដ្ឋានខេត្តប៉ៃ​លិន បា​នអញ្ជើញជាអធិបតី ក្នុងពិ​ធីសំ​ណេះសំណា​លជាមួយអង្គ​បោះឆ្នោត​ជ្រើស​តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌ​លភូមិ​ភាគទី៤ ខេត្តប៉ៃ​លិន ។

ពិធីនេះមានការអញ្ជើញចូលរួមពីស​មាជិកក្រុមការងារថ្នាក់កណ្តាល​ចុះមូលដ្ឋានខេត្តប៉ៃលិន លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគ​ណៈកម្មា​ធិការគ​ណបក្សប្រ​ជាជនកម្ពុជា​ខេត្តប៉ៃលិន ព្រមទាំង​លោក លោកស្រី សមាជិកព្រឹទ្ធសភា អនុប្រធា​នគ​ណបក្សខេត្ត គណបក្សស្រុក និងសមា​ជិកក្រុមប្រឹក្សាក្រុង/ស្រុក​ជាច្រើនរូប។

មានប្រ​សាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម អុី ឈាន សមា​ជិកគណៈកម្មាធិការកណ្តាល និងជាប្រ​ធាន​ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន​ខេត្តប៉ៃលិន បានពាំនាំនូវ ការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកប​ដោ​យ ការនឹករឭក និងម​នោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំ គណបក្សប្រជា​ជនកម្ពុជា មានសម្ដេចប្រធាន សម្ដេចប្រធានកិត្តិយស និងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ជូនចំ​ពោះសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តប៉ៃលិនទាំងអស់ សូមប្រក​បដោយសេចក្តីសុខ នឹងទទួលបានជោគជ័យ ក្នុងការបោះឆ្នោត នាពេលខាងមុខនេះ។

ក្នុងនោះឯកឧត្តមប្រធាន ក៏បានសម្ដែងនូវការ​គោរព និងវាយតម្លៃខ្ពស់ ចំពោះសមា​ជិកក្រុម​ប្រឹក្សាខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់​ទាំងអស់ ក្នុងខេត្តប៉ៃលិន ដែលកន្លងមក បានយកអស់ក​ម្លាំង​កាយ​ចិត្ត ក្នុងការបំពេញភា​រកិច្ច បម្រើប្រជាជ​ននៅតាមមូលដ្ឋានរបស់ខ្លួន បានល្អប្រសើរ។

ឯកឧត្តម ក៏បានបញ្ជាក់ប​ន្ថែមទៀតថា៖ នៅថ្ងៃទី២​៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវនឹ​ងថ្ងៃអាទិត្យ ១រោច ខែមា​ឃ ឆ្នាំថោះ បញ្ចស័ក ​ព.ស ២៥៦៧ ខា​ងមុខនេះ ជាថ្ងៃបោះឆ្នោត​ជ្រើសតាំងស​មាជិក​ព្រឹទ្ធសភា នីតិកាល​ទី៥ ដែលជាការបោះឆ្នោតមួយដ៏ មានសារៈសំ​ខាន់ក្រៃលែង​សម្រាប់បុព្វ​ហេតុបន្តក​សាង និងការពា​រមាតុភូមិកម្ពុជាយើង។ ពិតមែនតែការ បោះឆ្នោតជ្រើស​តាំងសមាជិក​ព្រឹទ្ធសភាជាកា​របោះឆ្នោត​អសក​ល ប៉ុន្តែគឺជា​ការបោះឆ្នោតដែ​លកើតចេញពីឆន្ទៈ និងបំណ​ងប្រាថ្នារបស់ប្រជា​ជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និ​ងសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តម របស់ប្រជាជន ដែលបាន ប្រសូត្រ​ចេញពីឆន្ទៈរបស់ប្រជាជន។

ជាមួយគ្នានោះដែរឯកឧត្តម អុី ឈាន បានមាន​ប្រសាសន៍​ស្នើសុំឱ្យអង្គ​បោះឆ្នោតទាំងអស់ ចូលរួម​សហការ ជាមួយគណបក្សនយោបាយដទៃ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សា​បរិយាកាសនយោបាយល្អប្រសើរ ប្រកបដោយសេរី យុត្តិធម៌ សណ្ដាប់ធ្នាប់ល្អ និងសុវត្ថិភាព សម្រាប់​ការបោះឆ្នោត ក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ឲ្យកាន់តែ​រឹងមាំឡើង។ជាមួយ​គ្នានេះ ត្រូវចូលរួមថែ​រក្សាសុខភាពឱ្យបានល្អ ព្រមទាំងបានអំពាវនាវ ទៅបោះ​ឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេតាចាចផ្កា លេខរៀងទី១ នៅលើសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវ​ជោគវាសនាប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button