សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាជាតិសុខភាពមាតាទារក និងកុមារ ក្រោមប្រធានបទ ពង្រឹងគុណភាពសេវា ទាំសុខភាពមាតាទារកនិងកុមារ ដើម្បីឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល
ខេត្តបន្ទាយមានជ័យ៖សូមឲ្យស្ត្រី ដែលមានផ្ទៃពោះទៅពិនិត្យសុខភាពយ៉ាងតិចបួនដង តាមពេលវេលាកំណតក្រោលពេលសម្រាល សុំឲ្យស្ត្រី ដែលជាមាតាទៅពិនិត្យសុខភាព យកទារកទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខតាមពេលវេលាកំណត់។ នេះគឺជាសារលិខិតដ៏មានសារៈសំខាន់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនដ៏ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ក្នុងឱកាសទិវាជាតិ សុខភាពមាតាទារកនិងកុមារនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ ពង្រឹងគុណភាពសេវា ទាំសុខភាពមាតាទារកនិងកុមារ ដើម្បីឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលដែលសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នោះបានប្រារព្ធធ្វើឡើងនៅស្រុកថ្មពួក។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា ដើម្បីពង្រឹងថែទាំសុខភាពឆ្ពោះទៅ ដណ្តប់សុខភាពជាសកល ក៏បានគូសបញ្ជាក់ឲ្យឃើញនូវសមត្ថភាពយ៉ាងធំធេង ដែលរាជរដ្ឋាភិបាលនីតិកាលទី៦ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តអនុវត្ត នូវគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦ – ២០២៥ និងការឆ្លើយតបទៅនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ជាតិអន្តរជាតិ អាចឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបញ្ហាដទៃទៀតបានយ៉ាងល្អប្រសើរតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីដែលមានផ្ទៃពោះនិងកុមារដែលមានអាយុក្រោម ពីរឆ្នាំកម្មវិធីផ្ដល់អាហារតាមសាលារៀន។
ឯកឧត្ដមបានបន្តថា ការបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាលនិងអភិវឌ្ឍន៍ធនធានមនុស្សវិស័យសុខាភិបាល ឆ្លេីយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះ នឹងនាំទៅដល់ការទទួលបានសេវាថែទាំសុខភាពនិងការព្យាបាលប្រកបដោយគុណភាពជា ពិសេសការថែទាំសុខភាព ភាពមាតាទារកនិងកុមារនៅកម្ពុជាក្នុងបរិបទនេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិប្តេជ្ញាចិត្តចូលរួមគាំទ្រនឹងខិតខំបន្តអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ស្ត្រីក្នុងការថែទាំសុខភាពមុនពេលរៀបការហ្នឹងពេលមានផ្ទៃពោះពេលសម្រាលការថែទាំសុខភាពដល់ កុមារការ ទប់ស្កាត់ជំងឺឆ្លងដូចជាការចម្លងនូវមេរោគអេដស៍ សើស្បែកនិងថ្លើមប្រភេទB ពីម្តាយមកកូនដើម្បីសម្រេចបាននូវគោលដៅក្រោម៥ភាគរយ នៅឆ្នាំ២០២៥ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ទិវាសុខភាពមាតាទារកនិងកុមារនេះផងដែរសាខាកាកបាទក្រហមខេត្ត បានចែកជូននូវ អំណោយមនុស្សធម៍ដល់ស្ត្រីដែលមានផ្ទៃពោះទារកកុមារតូចតូចចំនួន៤០នាក់ ម្នាក់ៗទទួលបាន មីជាតជាតិមួយកេស ត្រីខ ១០កំប៉ុង ទឹកដោះគោឆៅ ១ឡូត៍ ទឹកសណ្តែក ១យួរ នំប្រៃ ១ថង់ ទឹកដោះគោខាប់ ២កំប៉ុង កន្សែងពោះគោធំ ១ សាប៊ូកក់សក់កូនង៉ា១ ម្សៅលាប ១ដប់ និងថវិកាមួយចំនួន៕