ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារ សំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នៃកងពលតូចអន្តរាគមន៍លេខ៦
(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនៃកងពលតូចអន្តរាគមន៍លេខ៦ និងបាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួនជូនដល់កងពល និងឧបត្ថម្ភដល់បងៗ វីរៈកងទ័ពដើម្បីជាការលើកទឹកចិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ និងដើម្បីរិតចំណងសម្ព័ន្ធុមេត្រីភាពរវាងរដ្ឋបាលខេត្តកំពង់ចាម និងកងទ័ពជួរមុខ ដែលកំពុងបំពេញកាតព្វកិច្ចដ៏ឧត្តុងឧត្តមក្នុងការការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានគង់វង្ស ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងសហការី ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្តកំពង់ចាម អភិបាល អភិបាលរងក្រុង ស្រុកទាំង១០ ទូទាំងខេត្តកំពង់ចាម និងបងៗ វីរកងទ័ពចូលរួមប្រមាណជាង ១៥០០ នាក់ ដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕