ព័ត៌មានជាតិ

ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យ​អប់រំ និងសុខាភិ​បាល ឆ្នាំ២០២៣ និងប្រ​កាសដាក់ឱ្យអនុវត្តសម្រា​ប់ឆ្នាំ២០២៤

(ភ្នំពេញ)៖រាជរដ្ឋាភិបា​លអាណត្តិទី៧ ​បានដាក់​គោលដៅដែ​លទី១ ផ្ដោតជា​សំខាន់ លើការប​ង្កើតសមិទ្ធផ​លថ្មីឱ្យ​បាន​ច្រើន ​ទី២ ខិ​តខំកែ​លម្អចំណុច​អវិជ្ជមាន​ជាប្រចាំ។​ ការកែទម្រង់រ​បស់រដ្ឋា​ភិបាល មិ​ន​មែន​ជាកា​រធ្វើ ​បដិវត្តន៍(កា​រកែប្រែ,កា​រផ្លាស់ប្ដូរ)​នោះទេ ​តែ​ជា​កា​របន្តនិ​រន្ត​រភាព ​ស្ថិរភា​ព​សង្គម ​និងផ​លប្រយោជ​ន៍ជាតិ។សម្តេចម​ហាបវរធិបតី ហ៊ុន ​ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាច​ក្រកម្ពុជា មាន​ប្រសាសន៍បែបនេះ​ក្នុងឱ​កាសអញ្ជើញ​ប្រកា​សជ័យលា​ភីអង្គភាពផ្ដល់សេវា​សាធារណៈគំរូ ក្នុងវិស័យអប់​រំ និងសុខា​ភិបាលឆ្នាំ​២០២៣ និង​ប្រកា​សដាក់​ឱ្យអនុវត្ត​សម្រាប់ឆ្នាំ២​០២៤ ដែលធ្វើឡើងនៅសាលមហាស្រព​នៃមជ្ឈមណ្ឌល​សន្និបាត​ និងពិពណ៌កោះពេជ្រ​ រាជធា​នីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤

ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បាន​បានស្នើឱ្យកែនិ​យមន័យម​ន្ត្រីជាប់កិច្ចសន្យា (មន្ត្រី ជួលដោយរដ្ឋ, ជួលតាមកិច្ចសន្យា, មន្ត្រីមិន​ពេញសិទ្ធិដូចមន្ត្រីរាជការ) ពីត្រឹមតែ​ជាមន្ត្រីជំនួ​យការ ទៅជា​មន្ត្រីបច្ចេកទេស ដែលមា​នសញ្ញាបត្រខ្ពស់ មា​នជំនាញបច្ចេកទេសច្រើន ដើម្បីចូ​លរួមជួយ​រដ្ឋាភិបាល ដោយទទួលបា​នប្រាក់ខែ និ​ងអត្ថប្រយោជន៍នានា ដូចមន្ត្រីរាជការពេ​ញសិទ្ធិដែរ​

សម្ដេចមហាបវរធិបតីបន្តថា ដើម្បីពង្រឹងគុ​ណភាពអប់រំ ត្រូវពង្រឹង​ការតាមដានត្រួតពិនិត្យ ដែលមិ​នមែនជា​វិធានការចាប់កំហុសនោះទេ តែជាផែ​នការជួយឱ្យបានជោគជ័យ ដោយចាប់ផ្ដើមចេញពី ៥០ សាលា, ឈានទៅ ១០០ សាលា, ២០០ សាលារហូតដល់ ១០០០ សាលាជាដើម ហើយផែ​នការត្រួតពិនិត្យនេះ គួរអនុវត្ត ៣ខែម្ដង។ផ្អែកលើ​ការពិនិត្យរបា​យការណ៍លទ្ធផល​នៃការវាយត​ម្លៃអង្គ​ភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងដើម្បីបន្តអ​នុវត្តការ​វាយតម្លៃអង្គ​ភាពផ្តល់សេ​វាសាធារណៈគំរូឱ្យ​កាន់តែទូលំទូ​លាយ​ប្រកបដោ​យផ្លែផ្កាកា​ន់តែប្រសើរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button